រឹតតែអាសូរ ពេលឃើញសារ​សម្លាប់ខ្លួន Jonghyun ផ្ញើ​ឲ្យ​បង​ស្រី​​

  • 2017-12-18 12:57:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​សារព័ត៌មាន Koreaboo ឲ្យដឹងថាមុន​ពេល​ស្លាប់ តារា​ចម្រៀង Jonghyun បាន​ផ្ញើ​សារ​ខ្លីមួយឲ្យ​បង​ស្រី​ខ្លួន។

សារនោះ​មាន​ខ្លឹម​សារ​ថា៖ "មក​ទល់​ពេល​នេះ វា​ពិត​លំបាក​ណាស់​សម្រាប់​ខ្ញុំ។ សូម​ឲ្យ​ខ្ញុំ​ទៅ​ ទៅ ហើយ​សូម​ប្រាប់​ខ្ញុំផង​ ថា​ខ្ញុំ​បាន​ខំ​ប្រឹង​ប្រែង​ណាស់​កន្លង​មក។ លា​ហើយ លា​ជា​លើក​ចុង​ក្រោយ"។

បន្ទាប់​ពី​ទទួល​បាន​សារ​នេះ បង​ស្រី​របស់ Jonghyun បាន​រាយ​ការណ៍​ទៅ​ប៉ូលិស​អំពី​រឿង​នេះ តែ​គួរ​ឲ្យ​ស្ដាយ នៅ​តែ​មិន​អាច​ជួយ​ប្អូន​ប្រុស​ខ្លួន​បាន ដោយ​តារា​ចម្រៀង​រូប​នេះ បាន​ផុត​ដង្ហើម​ទៅ​ហើយ​ពេល​កំពុង​ដឹក​ទៅ​មន្ទីរ​ពេទ្យ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​រសៀល​ថ្ងៃ​នេះ Jonghyun សមាជិក​ក្រុម​ចម្រៀង SHINee បាន​ស្លាប់​បន្ទាប់​ពី​តារា​វ័យ ២៧ ឆ្នាំ​រូបនេះ បាន​ធ្វើ​អត្តឃាត​ដោយ​ដុតធ្យូងគីមី​ចោល ហើយបានស្រូបចូលហួសកម្រិត៕

អាន​បន្ត ៖ រន្ធត់! Jonghyun សមាជិក​ SHINee ទទួល​មរណភាព​ នៅមុន​នេះ​បន្តិច

អត្ថបទ៖ សេរី មង្គល