មាន​ ១៤០០​០អឺរ៉ូ​ អាច​មើល​ប្រកួត​ PSG vs Real ដោយ​ផ្ទាល់​បាន​

  • 2017-12-19 03:09:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួប​វគ្គ​១៦​ក្រុម​ចុងក្រោយ​រវាង​ Paris Saint-Germain និង​ Real Madrid ទទួលការ​ចាប់​អារម្មណ៍​ខ្លាំង​រហូត​សំបុត្រ​សម្រាប់​ទស្សនា​ជើង​ទី​ពីរ​នៅ​ទឹកដី​បារាំង​លក់​អស់​ទាំង​ស្រុង​បើ​ទោះ​ជា​ការ​ប្រកួត​នៅ​សល់​ជាង​២​ខែ​ទៀត​ក៏​ដោយ។​

យ៉ាង​ណា​ អ្នក​គាំទ្រ​នៅ​​អាច​អាច​ទិញ​សំបុត្រ​ ត​បាន​ប៉ុន្តែ​ក្នុង​តម្លៃ​មួយ​ខ្ពស់​មែនទែន​ដែល​សំបុត្រ​​ថ្លៃ​បំផុត​នោះ​គឺ​១៤០០០​អឺរ៉ូ​ក្នុង​ម្នាក់។ ក្លឹប​អ្នក​មាន​បារាំង​បាន​ប្រកាស​លើ​គេហទំព័រ​របស់​ខ្លួន​ថា៖ "ពួក​យើង​សូម​បញ្ជាក់​​​ថា​សំបុត្រ​រវាង​ PSG vs Real បាន​លក់​អស់​ ប៉ុន្តែ​​អ្នក​គាំទ្រ​អាច​រក​ទិញ​សំបុត្រ​.ត ពី​គេហទំព័រ​លក់​បន្ត​របស់​ក្លឹប​បាន​ ក្នុង​តម្លៃ​ចាប់​ពី​ ៣១៥​ ដល់​ ១៤០០០​អឺរ៉ូ"។

មុន​ការ​ប្រកួត​នៅ​ទឹកដី Parc des Princes ក្រុម​យក្ស​ទាំង​ពីរ​ត្រូវ​ប៉ះ​គ្នា​ជើង​ទី​មួយ​នៅ​ទឹកដី Estadio Santiago Bernabeu ​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ​ ហើយ​បើ​តាម​គេហទំព័រ​ផ្លូវ​ការ​របស់​ Real madrid ក៏​បាន​ប្រកាស​ថា​សំបុត្រ​ទស្សនា​ផ្ទាល់​បាន​​លក់​អស់​ទាំង​ស្រុង​ដូច​គ្នា៕

ប្រភព៖ Marca   ប្រែសម្រួល៖ វីរ៉ុត