កីឡា៥ប្រភេទមានសក្ដានុពលខ្លាំងនាំមេដាយអន្តរជាតិជូនជាតិឆ្នាំ២០១៧
- 2017-12-21 23:34:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡា៥ប្រភេទមានសក្ដានុពលខ្លាំងនាំមេដាយអន្តរជាតិជូនជាតិឆ្នាំ២០១៧
ចន្លោះមិនឃើញ
ថ្វីបើកម្ពុជាមានកីឡាជាច្រើនប្រភេទដែលបង្ហាញខ្លួននៅលើឆាកអន្តរជាតិ ប៉ុន្តែមានតែកីឡា៥ប្រភេទនេះទេដែលទទួលបានលទ្ធផលល្អគួរជាទីគាប់ប្រសើរសម្រាប់ជាតិក្នុងឆ្នាំ២០១៧នេះគឺកីឡាប៉េតង់ កីឡាតេក្វាន់ដូ កីឡាកាយសម្ព័ន្ធ កីឡាវ៉ូវីណាម និងកីឡាប្រដាល់។
កីឡាកាយវប្បកម្ម ក្រុមកីឡាកាយវប្បកម្មកម្ពុជាឈ្នះបានមេដាយពិភពលោក៣គ្រឿងគឺមាស១ ប្រាក់១ និងសំរឹទ្ធ១។ -ជើងឯកកាយវប្បកម្មពិភពលោកនៅម៉ុងហ្គោលី៖ ៣គ្រឿងគឺកីឡាករ សំបូរ ណានឈ្នះមេដាយមាស១ កីឡាករ តឹក ប៊ុនរី ឈ្នះមេដាយប្រាក់១ និងកីឡាករ ណុំ សុបិន្តឈ្នះមេដាយសំរឹទ្ធ១។
កីឡាតេក្វាន់ដូ ក្រុមកីឡាតេក្វាន់ដូជម្រើសជាតិកម្ពុជាទទួលបានដាយចំនួន ()គឺមាស ប្រាក់ និងសំរឹទ្ធ។ -កីឡាស៊ីហ្គេម៖ ៣គ្រឿងគឺកីឡាការិនី ស៊ន សៀវម៉ី ឈ្នះមេដាយមាស១ កីឡាការិនីខ្មែរ-អាមេរិក ធិប កាសាន់ដ្រេនីកូល ឈ្នះមេដាយសំរឹទ្ធ១ និងកីឡាការិនី ស៊ឹម រចនា និងកីឡាករ ទួន ណាវុធ ឈ្នះមេដាយសំរឹទ្ធ១។ -ជើងឯកអគ្គរដ្ឋទូតនៅកូរ៉េ៖ ៣គ្រឿងគឺ កីឡាករ ផល សុវណ្ណាត ឈ្នះមេដាយមាស១ កីឡាការិនី ស៊ឹម រចនាឈ្នះមេដាយមាស១ និងកីឡាករ ទួន ណាវុធឈ្នះប្រាក់១។
កីឡាប៉េតង់ ក្រុមកីឡាប៉េតង់កម្ពុជាឈ្នះបានមេដាយចំនួន១៣គ្រឿងគឺមាស៦ ប្រាក់២ និងសំរឹទ្ធ៥។ -កីឡាស៊ីហ្គេមនៅម៉ាឡេស៊ី៖ ៤គ្រឿងដោយកីឡាការិនី កែ ឡេង និងអ៊ុក ស្រីមុំ បានមាស១ កីឡាការិនី ដួង ឌីណា និងកីឡាករ សៅ សុភារ៉ាន់ បានមេដាយប្រាក់១ កីឡាករ សុខ ចាន់មានបានមេដាយសំរឹទ្ធ១ កីឡាករ ហេង ថា, ញ៉ែម បូរ៉ា, ថោង ឈឿន និង យ៉ា ច័ន្ទដារ៉ារិទ្ធបានមេដាយសំរឹទ្ធ១ កីឡាការិនី អ៊ុន ស្រីយ៉ាបានមេដាយសំរឹទ្ធ១។ -ជើងឯកប៉េតង់ពិភពលោកនៅចិន៖ ២គ្រឿងដោយកីឡាការិនី កែ ឡេង បានមេដាយមាស១ និងកីឡាការិនី ស៊ឹម សុរ៉ាឃឹម បានមេដាយសំរឹទ្ធ១។ -ជើងឯកប៉េតង់ពិភពលោកនៅបែលហ្សិក៖ ២គ្រឿងគឺ កីឡាការិនី អ៊ុក ស្រីមុំឈ្នះមេដាយមាស១ ខណៈកីឡាករ ញ៉ែម បូរ៉ា និង ស៊ឹម សុរ៉ាឃីម ឈ្នះមេដាយប្រាក់១។ -ជើងឯកប៉េតង់ទ្វីបអាស៊ីនៅថៃ៖ ៥គ្រឿងគឺកីឡាករ សុខ ចាន់មាន, យ៉ា ច័ន្ទតារារិទ្ធ, យឹម សោភ័ណ្ឌ និង ថោង ឈឿន ឈ្នះមេដាយមាស១ ក្រុមយុវជន ឃួន លីហរ, កុយ សុភក្ត្រា, សុខ ភក្តី និង ឃឹម វ៉ាឃីមឈ្នះមេដាយមាស១ កីឡាករយុវជន ឃួន លីហ័រឈ្នះមេដាយមាស១ កីឡាករ សុខ ចាន់មានឈ្នះមេដាយសំរឹទ្ធ១ និងកីឡាការិនី អ៊ុន ស្រីយ៉ាឈ្នះមេដាយមាសសំរឹទ្ធ១។
កីឡាវ៉ូវីណាម -ក្រុមកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជាដណ្តើមបានមេដាយពិភពលោកចំនួន២២គ្រឿងក្នុងនោះមេដាយមាស៤ មេដាយប្រាក់៩ និងមេដាយសំរឹទ្ធ៩ពីការប្រកួតជ្រើសរើសជើងឯកវ៉ូវីណាមពិភពលោកនៅប្រទេសឥណ្ឌា។
កីឡាប្រដាល់ ក្រុមកីឡាប្រដាល់គុនខ្មែរឈ្នះបានមេដាយចំនួន៥គ្រឿងគឺមាស១ ប្រាក់១ និងសំរឹទ្ធ៣។ -កីឡាស៊ីហ្គេម៖ ៥គ្រឿងគឺកីឡាករ ឃីម ឌីម៉ាឈ្នះមេដាយមាស១ កីឡាករ ម៉ឺន សុភា ឈ្នះមេដាយប្រាក់១ កីឡាករ ឡៅ ចន្ទ្រាឈ្នះមេដាយសំរឹទ្ធ១ កីឡាករ វ៉ាន់ វឿន ឈ្នះមេដាយសំរឹទ្ធ១ និងកីឡាករ ពេជ្រ ម្ទេសខ្មំាងឈ្នះមេដាយសំរឹទ្ធ១សម្រាប់ប្រដាល់សកល។