រសៀលនេះ មានការ​វាយលុក​​មេរោគ​កូរ​លើ Facebook ត្រូវ​ធ្វើ​រឿង​​នេះ​ភ្លាម បើ​ច្រឡំ​ចុច​លើ​លីង

  • 2017-12-19 08:58:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​មាន​អ្នក​ប្រើ​ប្រាស់​ Facebook មួយ​ចំនួន​ បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ គណនី​របស់​ពួក​គេ​បាន​ផ្ញើ​ Link (តំណ​ភ្ជាប់) វីដេអូ​ ទៅកាន់គណនីដទៃដោយមិនដឹងខ្លួន ដែល​សង្ស័យ​ថា​ជា​​មេរោគ​មួយ។ អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ដែលទទួលបាន លីង នេះថែម​ទាំង​បាន​ចុច​លើ​ លីង វីដេអូ​នេះ​ថែម​ទៀត​ផង។

វិបសាយ​ MakeUseof បាន​ណែនាំ​ថា​ ប្រសិន​បើ​អ្នក​បាន​ចុច​លើ​​ Link ​ដែល​អ្នក​គិត​ថា​ជា​លីង​មេរោគ​នៅ​លើ​ Facebook គួរ​តែ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​លេខ​សម្ងាត់​​គណនី​ Facebook របស់​ខ្លួន​ជា​បន្ទាន់។ អ្នក​អាច​ប្ដូរ​លេខ​សម្ងាត់​ដោយ​ចូល​ទៅ​កាន់​ Settings → Account Settings → Security and Login → Change password

មួយ​វិញ​ទៀត​ អ្នក​ក៏​គួរ​តែ​​​បង្ហោះ​ Status ប្រាប់​ដល់​មិត្តភ័ក្ដិ​​របស់​អ្នក​​ថា​​គណនី​របស់​អ្នក​បាន​រងគ្រោះ​ពី​មេរោគ ហើយ​មិន​គួរ​ណា​ចុច​លើ​ លីង ​វីដេអូ​ដែល​គណនី​របស់​អ្នក​បាន​ផ្ញើ​ឲ្យ​នោះ​ទេ។

បញ្ជាក់​ជា​ថ្មី​ថា​មេរោគ​ លីង​វីដេអូ​ នេះ​ទើប​តែ​ធ្វើ​ឲ្យ​កក្រើក​បណ្ដាញ​ Facebook ​ប្រទេស​កម្ពុជា​ នៅ​រសៀល​ថ្ងៃ​នេះ ដោយ​​មិន​មាន​ការ​លើក​ឡើង​ថា​វា​មាន​ប្រភព​មក​ពី​ណា​ និង​កើត​ឡើង​ដោយ​សារ​អ្វី​នោះ​ទេ។ កន្លង​មក​ក៏​ធ្លាប់​មាន​មេរោគ​ប្រភេទ​នេះ​លេច​ចេញ​លើ​ Facebook ដែរ​ ដោយ​ឃើញ​ថា​វា​មិន​មាន​ផល​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ដល់​ម្ចាស់​គណនី​នោះ​ទេ។ ប៉ុន្តែ​យ៉ាងណា​ក៏​អ្នក​ជំនាញ​បាន​ណែនាំ​ថា​ គួរ​តែ​​ប្ដូរ​លេខ​សម្ងាត់​​ភ្លាមៗ​ ពេល​ដឹង​ថា​គណនី​ខ្លួន​រងគ្រោះ​ដោយ​សារ​មេរោគ៕​​​​​​​

ប្រភព៖ makeuseof   ប្រែ​សម្រួល៖ សុខហេង