បង្ហាញ​ជូន លេខ​សម្ងាត់​អន់​បំផុត​ប្រចាំ​ឆ្នាំ​ ២០១៧ Hacker ងាយធ្វើស៊ី

  • 2017-12-20 01:57:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ​ SplashData បាន​ចេញ​ផ្សាយ​បញ្ជី​ប្រចាំ​ឆ្នាំ​ ​បង្ហាញ​អំពី​លេខ​សម្ងាត់​អន់​បំផុត​ប្រចាំ​ឆ្នាំ​ ២០១៧។

ត្បិត​ថា​​មាន​ការ​ផ្សព្វផ្សាយ​អំពី​​ការ​​ Hack យក​ទិន្នន័យ​ជា​ច្រើន​នៅ​ក្នុង​ឆ្នាំ​ ២០១៦ និង ២០១៧ ក្ដី​ មនុស្ស​ជា​ច្រើន​នៅ​តែ​បន្ត​ប្រើ​ប្រាស់​​លេខ​សម្ងាត់​ខ្សោយ​ ដែល​ងាយ​ស្រួល​ទាយ​បំផុត។ ​ក្នុង​បញ្ជី​ឃើញ​ថា​លេខ​សម្ងាត់​ "123456” និង "password” ជា​លេខ​សម្ងាត់​ខ្សោយ​​បំផុត​ ដែល​ទទួល​បាន​តំណែង​កំពូល​ជា​ច្រើន​ឆ្នាំ។

លេខ​សម្ងាត់​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​លំដាប់​កំពូល​ទាំង​ ១០ រួម​មាន​ "12345678", "qwerty", "12345", "123456789", "letmein", "1234567", "football" និង​ "iloveyou"។ លេខ​សម្ងាត់​​ "starwars" ក៏​បាន​បង្ហាញ​ខ្លួន​ក្នុង​បញ្ជី​ដែរ​ ​ដោយ​សារ​តែ​ភាព​ល្បី​ល្បាញ​នៃ​ភាពយន្ត​ "Star Wars”។

SplashData ចេញ​ផ្សាយ​បញ្ជី​ជា​ប្រចាំ​ឆ្នាំ​នេះ​ ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មនុស្ស​ប្រើ​ប្រាស់​លេខ​សម្ងាត់​ដែល​ខ្លាំង​ជាង​នេះ។ រំលឹក​ថា​នៅ​ឆ្នាំ​ ២០១៧ មាន​ក្រុមហ៊ុន​ធំ​ជា​ច្រើន​ដែល​ត្រូវ​បាន​ Hacker វាយ​លុក​យក​ទិន្នន័យ​រួម​មាន​ Verizon, Saks Fifth Avenue, Deloitte និង Uber ជា​ដើម​ ដែល​បាន​យក​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​លាន​នាក់៕​​​​​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង