មក​ដឹង​មូល​ហេតុ​ប្រកួត Clasico លេង​នៅ​​​​​ម៉ោង​៧​យប់​នៅ​កម្ពុជា

  • 2017-12-20 02:17:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​រវាង​ក្លឹប​យក្ស​អេស្ប៉ាញ​ទាំង​ពីរ  Real Madrid និង​ Barcelona អាច​និយាយ​បាន​ថា ជា​ជំនួប​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក ហើយ​ប្រជាជន​រាប់​លាន​​នាក់​ទន្ទឹង​ចង់​ទស្សនា។

ជា​ទូ​ទៅ​កម្មវិធី​ប្រកួត​នៅ​ក្របខ័ណ្ឌ La Liga ​ តែងតែ​លេង​នៅ​ម៉ោង ៨​ឬ​៩​​យប់​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ ត្រូវ​នឹង​​កណ្ដាល​អាធ្រាត្រ​នៅ​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ប្រកួត Clasico នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ ពេល Madrid ស្វាគមន៍ Barca គេ​​នឹង​រៀបចំ​លេង​នៅ​ម៉ោង​១​ថ្ងៃ​ត្រង់​ ត្រូវ​នឹង​ម៉ោង​បាយ​នៅ​ប្រទេស​អេស្ប៉ាញ​ទៅ​វិញ។

មូល​ហេតុ​នៃ​ការ​ផ្លាស់​ប្ដូរ​ពេល​វេលា​ដ៏​ចម្លែក​នេះ​ដោយ​សារ La Liga ចង់​ឲ្យ​ការ​ប្រកួត​នេះ​ត្រូវ​នឹង​ពេល​វេលា​ល្អ​តម្រូវ​ចិត្ត​​ សម្រាប់​អ្នក​គាំទ្រ​នៅ​អាស៊ី​បាន​មើល​ងាយ​ស្រួល មិន​ចាំ​បាច់​ដល់​យប់​ជ្រៅ។ តាម​ការ​បម្លែង​​ម៉ោង​១​ថ្ងៃ​ត្រង់​នៅ​អេស្ប៉ាញ ត្រូវ​នឹង​​ម៉ោង​៤​ល្ងាច​នៅ​ទីក្រុង ឌូបៃ, ម៉ោង​៨​យប់​នៅ​ប៉េកាំង. ម៉ោង​៩​យប់​នៅ​តូក្យូ និង​ម៉ោង​៧​នៅ​ប្រទេស​កម្ពុជា៕

ចុចអាន៖

​​​​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ