ធឿន​ ធារ៉ា​ ថាខ្លួន​ឯង​មិន​ទាន់​ល្អ​គ្រប់​ក្បាច់​នោះ​ទេ​បច្ចុប្បន្ន​នេះ

  • 2017-12-20 03:12:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វ័យ​ក្មេង​កំពុង​សាង​កេរ្តិ៍ឈ្មោះ​ ធឿន​ ធារ៉ា​ ថា ​បច្ចុប្បន្ន​នេះ​រូប​គេ​មិន​ទាន់​អាច​ថា​ជា​ជើង​ខ្លាំង​និង​ល្អ​គ្រប់​ក្បាច់​នោះ​ទេ​ និង​ត្រូវ​ការ​បទ​ពិសោធ​ជា​ច្រើន​ទៀត​ក្នុង​អាជីព​មួយ​នេះ។​

ធឿន ធារ៉ា​(ក្រហម)

ធឿន​ ធារ៉ា​ បាន​លើក​ថា​ ខ្លួន​ទើប​តែ​ចូល​ប្រឡូក​ក្នុង​អាជីព​ឈឺ​ខ្លួន​នេះ​បាន​២ឆ្នាំ​នោះ​ទេ​ ដូច្នេះ​មិន​ទាន់​អាច​ថា​ល្អ​គ្រប់​ក្បាច់​នោះ​ឡើយ​ ទាំង​បទ​ពិសោធ​ប្រកួត​ក៏​នៅ​តិចតួច​ផង​ដែរ។​ កីឡាករ​មក​ពី​ខេត្ត​ព្រៃវែង​រូប​នេះ​បន្ថែម​ទៀត​ថា​ ក្បាច់​ដែរ​រូប​គេ​ប្រើ​បាន​ល្អ​និង​ស្ទាត់​ជំនាញ​នោះ​គឺ​កែង។​

កីឡាករថៃ​សន្លប់ដោយ​ផ្លែកែងរបស់ ធឿន​ ធារ៉ា

ម្ចាស់​មេដាយ​មាស​ជើង​ឯក​ថ្នាក់​ជាតិ​២០១៧​នេះ​បន្ត​ថា​ ត្រូវ​ប្រើ​ពេលវេលា​ច្រើន​ទៀត​ដើម្បី​សន្សំ​បទ​ពិសោធ​លើ​សង្វៀន​មិន​ថា​នៅ​ក្នុង​ឬ​ក្រៅ​ប្រទេស​ទេ​ ហើយ​ខ្លួន​នឹង​ប្ដេជ្ញា​ចិត្ត​ខំប្រឹង​ហ្វឹកហាត់​ឲ្យ​ខ្លាំង​ស្នៀត​ផ្សេងៗ​ទៀត។​ បើ​សូរ​ថា​បច្ចុប្បន្ន​នេះ​ចង់​ជួប​ជើង​ខ្លាំង​រូប​ណា​នៅ​កម្ពុជា​ ធារ៉ា​ ថា​ អត់​ហ៊ាន​ថា​នឹង​ចង់​ជួប​មួយ​ណាស់​ព្រោះ​ពួកគេ​ជា​ជើង​ចាស់​ហើយ​ល្អ​ៗ​ ប៉ុន្តែ​បើ​កម្មវិធី​តម្រូវ​ឲ្យ​ជួប​នៅ​ខ្លួន​និង​ប្រកួត។​

កីឡាករ ធឿន​ ធារ៉ា​

ធឿន​ ធារ៉ា ​បច្ចុប្បន្ន​នេះ​គេ​ទើប​តែ​អាយុ​១៩ឆ្នាំ​ប៉ុណ្ណោះ​ គិត​មក​ដល់​ពេល​នេះ​ចូល​វិស័យ​គុន​ខ្មែរ​បាន​២ឆ្នាំ​មក​ហើយ​គេ​ជា​កីឡាករ​មក​ពី​ក្លឹប​ក្រសួង​កសិកម្ម។​ កីឡាករ​រូប​នេះ​ឧស្សាហ៍​ចេញ​​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​ គេ​ទើប​ឈ្នះ​មេដាយ​មាស​ថ្នាក់​ជាតិ​២០១៧​នេះ​ ហើយ​ប្រកួត​ចុង​ក្រោយ​ផ្ដួល​ថៃ​ឲ្យ​សន្លប់​នៅ​សង្វៀន​ទៀត​ផង៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី