អ្នក​បង្កើត​ GoPro បាន​ប្រាក់​ ១ ដុល្លារ​គត់​ នៅ​ឆ្នាំ​ ២០១៧

  • 2018-04-27 11:15:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​បង្កើត​ GoPro លោក​ Nick Woodman ធ្លាប់​ជា​នាយក​ប្រតិបត្តិ​រក​ចំណូល​បាន​ច្រើន​ជាង​គេ​នៅ​ឆ្នាំ​ ២០១៤ ដោយ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​សរុប​ ២៨៥ លាន​ដុល្លារ​ ក្រោយ​ពី​ក្រុមហ៊ុន​របស់​លោក​បាន​ដាក់​លក់​ភាគហ៊ុន​ជា​សាធារណៈ។

​​ដោយ​ឡែក​នៅ​ឆ្នាំ​ ២០១៧ ​ លោក​ Nick ​មិន​ទទួល​បាន​ប្រាក់​បៀវត្សរ៍​លើស​ពី​ ១ ដុល្លារ​នោះ​ទេ ដោយ​សារ​ GoPro បាន​កាត់​បន្ថយ​ប្រាក់​បៀវត្សរ៍ និង ​ដក​ហូត​ប្រាក់​រង្វាន់​ប្រចាំ​ឆ្នាំ​របស់​លោក។

តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ GoPro ដែល​ចេញ​ផ្សាយ​កាល​ថ្ងៃ​ព្រហស្បតិ៍​បង្ហាញ​ថា​ Nick បាន​ខក​ខាន​មិន​អាច​ទទួល​បាន​​ប្រាក់​រង្វាន់​ ១,២ លាន​ដុល្លារ​ សម្រាប់​ឆ្នាំ​ ២០១៧​ ដោយ​សារ​ឆ្នាំ​ ២០១៧ ជា​ឆ្នាំ​មិន​ល្អ​មួយ​សម្រាប់​ GoPro មាន​ទាំង​ការ​កាត់​បន្ថយ​បុគ្គលិក និង​ការ​ដក​ខ្លួន​ចេញ​ពី​ជំនួញ​ផលិត​ Drone ទៀត​ផង។

ចំណូល​ប្រចាំ​ឆ្នាំ​ ២០១៧ របស់​ GoPro មាន​ចំនួន​ ១,១៨ ពាន់​លាន​ដុល្លារ ដោយ​ចំណូល​នៅ​ត្រីមាស​ចុង​ក្រោយ​មាន​ការ​ថយ​ចុះ​ ៣៨%។ ចំណែក​ការ​ខាត​បង់​ប្រចាំ​ឆ្នាំ​ បាន​ឡើង​ដល់​ ៥៦% បើ​ធៀប​នឹង​ឆ្នាំ​មុន ដោយ​ខាត​​អស់​ចំនួន​ ១៨២,៩ លាន​ដុល្លារ៕​​​

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង