បើអត្តសញ្ញាណប័ណ្ណ របក ខូច ឬផុតសុពលភាព អាចទៅធ្វើថ្មី​នៅទីតាំងមួយនេះបាន

  • 2024-04-23 06:46:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម បាន​ឱ្យដឹងថា ស្នាក់ការ​ផ្តល់អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ​ផ្សារអ៊ីអន២ ទទួលផ្តល់​សេវា​សម្រាប់​ប្រជាពលរដ្ឋទូទៅ ទាំង​២៥រាជធានី-ខេត្ត ដែលមកទទួលសេវា រួមមាន:

-ករណីគ្រប់អាយុ១៥ឆ្នាំថតធ្វើថ្មី

-ករណីថតធ្វើថ្មីពេលផុតសុពលភាព និងសុពលភាពនៅសល់តិចជាង ឬត្រឹម៩០ថ្ងៃ

-ករណី របក ខូច

-ទទួលពាក្យបណ្តឹងបាត់ និងពាក្យស្នើសុំទុតិយតាដែលបានចេញដោយនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីបោះពុម្ពថ្មី

-និងករណីកែតម្រូវទិន្នន័យផ្សេងៗ។

រយៈពេលនៃការទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្រោយពេលដាក់ពាក្យបំពេញបែបបទ និងឯកសារត្រឹមត្រូវ​គ្រប់គ្រាន់ គឺ ៣០ថ្ងៃនៃថ្ងៃធ្វើការ សាមីខ្លួន​អាចអញ្ជើញមក​ទទួលយកបាន ដោយពុំចាំបាច់​សមត្ថកិច្ចទាក់ទង​ឱ្យមកយកទេ។

លោកអ្នកអាចដោនឡូត​កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម