គួរឲ្យអាសូរ! ត្រីផ្សោតសមុទ្រកម្រមួយ​ក្បាលស្លាប់ ដោយ​សារស៊ីចំណីខ្ចប់ក្នុង​ថង់ប្លាស្ទិក

  • 2018-08-15 04:54:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ឲ្យ​ដឹងថា​ត្រី​ផ្សោត​សមុទ្រ​មួយ​ក្បាល​មានទម្ងន់​ជាង​១០០​គីឡូក្រាម​ ត្រូវគេប្រទះឃើញ​ថាស្លាប់​នៅ​ឆ្នេរកោះ​រ៉ុង​សន្លឹម​កាលពីព្រឹក​មិញ ដោយ​សង្ស័យថា​ស្លាប់​ដោយសារស៊ីចំណី​ដែល​សេសសល់​ខ្ចប់​ក្នុង​ស្បោង​ប្លាស្ទិច។

(សពត្រីផ្សោតគេប្រទះឃើញព្រឹក​មិញនៅឆ្នេរកោះរ៉ុង​សន្លឹម/រូបភាព៖ ឯ. ខៀវ កាញារីទ្ធ)

ឯកឧត្តម ខៀវ កាញារីទ្ធ បាន​សរសេរ​នៅលើ​ទំព័រហ្វេសប៊ុក​នៅ​ព្រឹននេះ​ដោយ​យោងតាម​ប្រ​ភពមន្ទី​រព័ត៌មាន​ខេត្ត​ព្រះសីហនុថា នៅ​ព្រឹកនេះផ្សោត​សមុទ្រ​កម្រ​​មួយ​ក្បាល​ទម្ងន់ជាង​១០០​គីឡូក្រាមបានប្រទះឃើញនៅលើឆ្នេរកោះរ៉ុង​សន្លឹម។ ប្រ​ភពបន្តថា​ ត្រីផ្សោតនេះ​ទំនងជាស្លាប់ច្រើន​ថ្ងៃមក​ហើយ និងបាន​រសាត់​មក​ដល់​ឆ្នេរ​កោះ​មួយនេះ។

បើ​តាម​ប្រ​ភព​ដដែលមន្ត្រីជំនាញ​សន្និដ្ឋាន​ថា​ត្រី​ផ្សោ​តនេះ​ស្លាប់​ដោយ​សារស៊ី​ចំណី​សេសសល់​ខ្ចប់​ក្នុង​ថង់​ប្លាស្ទិកដែលអ្នកធ្វើ​ដំណើរ​តាម​សមុទ្រ​បោះ​ចោល។ ប្រភពបន្តថា៖ «ទំនងជាងាប់​ដោយសារតែ វាបានសុីចំណីសេសសល់ខ្ចប់ក្នុងស្បោងប្លាស្ទិកដែលមនុស្សបោះចោលពេលធ្វើដំណើរតាមផ្លូវសមុទ្រ ច្រើនលើសកំណត់ ព្រោះថានៅនឹងមាត់សាកសពត្រីផ្សោតសមុទ្រនេះ គេរកឃើញសុទ្ធតែកញ្ចប់ចំណីច្រកស្បោងប្លាស្ទិក»៕​

អត្ថបទ៖ ទូច សុខា