ដៃធ្លាប់កាន់ម៉ៃក្រូស្រែកច្រៀងលើឆាក បច្ចុប្បន្ន Celine បានត្រឹមសំងំព្យាបាលជំងឺកម្រជាមួយក្ដីសង្ឃឹម

  • 2024-04-26 07:54:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងសហរដ្ឋអាមេរិក និងជាម្ចាស់បទ “The Power Of love” Celine Dion បានរៀបរាប់ពីទុក្ខលំបាករបស់ខ្លួនក្នុងដំណាក់ការព្យាបាលជំងឺកម្រ និងប្រាប់ពីក្ដីសង្ឃឹមរបស់នាង។

Celine Dion បានចែករំលែកព័ត៌មានលម្អិតអំពីសុខភាពរបស់នាងជាលើកដំបូងក្នុងបទសម្ភាសន៍ជាមួយ ទស្សនាវដ្ដី Vogue របស់បារាំង ដែលបានចេញផ្សាយកាលពីថ្មីៗនេះ។ តារាស្រី វ័យ ៥៦ឆ្នាំដែលកំពុងមានជម្ងឺ Stiff Person Syndrome បានបង្ហាញពីដំណើរការព្យាបាលរបស់នាង និងរបៀបដែលនាងទទួលយកដើម្បីរស់នៅជាមួយជំងឺនេះ។

«ជំងឺរបស់ខ្ញុំវាមិនទាន់ជាសះស្បើយនៅឡើយទេ គឺខ្ញុំកំពុងរស់នៅជាមួយវា។ ខ្ញុំនៅតែមានសង្ឃឹម និងសង្ឃឹមថាក្រុមគ្រូពេទ្យអាចនិងរកវិធីសាស្ត្រព្យាបាលជា ហើយខ្ញុំចង់ឱ្យមានអព្ភូតហេតុណាមួយកើតឡើង ជួយព្យាបាលជំងឺមួយនេះតាមរយៈការស្រាវជ្រាវិទ្យាសាស្ត្រ។ ប៉ុន្តែឥឡូវនេះខ្ញុំនៅបន្តរស់នៅជាមួយវា» Celine Dion ថ្លែង។

តារាចម្រៀងស្រីរូបនេះបាននិយាយថា នាងចំណាយពេល ៥ ថ្ងៃក្នុងមួយសប្ដាហ៍លើការព្យាបាល ដោយលេងកីឡា កាយសម្បទា និងហាត់ពត់សំឡេង ធ្វើលំហាត់ប្រាណម្រាមជើង ជង្គង់ កំភួនដៃ ម្រាមដៃ

Celine Dion បាននិយាយថា៖ «ខ្ញុំត្រូវរៀនរស់នៅជាមួយជំងឺ ហើយឈប់សួរខ្លួនឯងទៀត។ ដំបូងខ្ញុំតែងតែសួរខ្លួនឯងថាហេតុអ្វីបានជាខ្ញុំមានរឿងនេះកើតឡើងតើខ្ញុំធ្វើអី? នេះជាកំហុសរបស់ខ្ញុំឬអត់? Celine បានបន្តនិយាយថា នាងបានប្រឹងប្រែងអស់ពីសមត្ថភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយមានជំនួយពីក្រុមគ្រូពេទ្យ។ តារាស្រីរូបនេះតែងតែព្យាយាមធ្វើឱ្យអស់ពីសមត្ថភាព ហើយសង្ឃឹមថានឹងសម្រេចបានគោលដៅ»។

បញ្ជាក់ផងដែរថា Celine Dion មានជំងឺ Stiff-Person Syndrome ដែលជាជំងឺសរសៃប្រសាទដ៏កម្រដែលបណ្តាលឱ្យសាច់ដុំកន្ត្រាក់ ធ្វើឱ្យដួលរបួសបាន ហើយចាប់តាំងពីមានជំងឺមួយនេះបន្ទាប់ពីការរកឃើញដោយសារតែជំងឺចាប់តាំងពីឆ្នាំ ២០២១ នាងត្រូវបង្ខំចិត្តពីការងារសិល្បៈ និងរាល់ដំណើរកម្សាន្ដផ្សេងៗ៕

ប្រភព៖ ngoisao   អត្ថបទ៖ កេសរ

អត្ថបទថ្មី