ចៀសបាន ចៀសទៅ ពេល​រត់​ហាត់ប្រាណ​កុំ​ពាក់​កាស​ឲ្យសោះ

  • 2018-09-04 06:44:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្តាប់​តន្ត្រី​អំឡុង​ ពេល​ហាត់ប្រាណ អាច​ជំរុញ​ផ្លូវចិត្ត​ផ្ដោត​លើ​ការ​ហាត់​ប្រកប​ដោយ​ប្រសិទ្ធិភាព ប៉ុន្តែ​ការ​សិក្សា​កន្លង​មក មិន​មាន​ផល​ល្អ​នោះ​ទេ​។ 

១) ប៉ះពាល់​ដល់​ការ​ស្តាប់​

ស្តាប់​តន្ត្រី​លឺ​ៗ ក្នុង​រយៈពេល​យូរ​អាច​បង្ក​បញ្ហា​ដល់​ផ្នែក​ខាងក្នុង​ត្រចៀក បាត់បង់​តុល្យភាព​ការ​ស្តាប់​។

២) ហឹង​ត្រចៀក​

កាន់​តែ​គ្រោះថ្នាក់ អំឡុង​ពេល​រត់​តាម​ដងផ្លូវ អាច​ស្តាប់​មិន​ច្បាស់​ពី​សំឡេង​ស៊ីផ្លេ​រថយន្ត ឬ នរណា​ម្នាក់​ស្រែក​ឲ្យ​ប្រយ័ត្ន​ជាមួយ​ហេតុការណ៍​នានា ជា​លទ្ធផល​អាច​មាន​គ្រោះថ្នាក់​បាន​។

៣) ធ្វើ​សកម្មភាព​ហាត់ប្រាណ​មិន​ពេញ​លក្ខណៈ​

ហាត់ប្រាណ​ពាក់​កាស​សង​ខាង (ខ្សែ) អាច​ពិបាក​ដល់​សកម្មភាព​ហាត់ ដែល​អាច​ដាក់​សំពាធ​លើ​ករ ពេល​ប្រឹង​ហាត់ប្រាណ​។ បើ​មិន​អាច​ខ្វះ​តន្ត្រី​បាន អាច​ប្រើ​កាស​ឥត​ខ្សែ​ជំនួស​វិញ​។ 

៤) បង្អាក់​ដល់​សកម្មភាព​ហាត់ប្រាណ​

អាច​រំខាន​ដល់​អារម្មណ៍ មិន​ផ្ដោត​លើ​ការ​ប្រាណ ដោយ​ចំណាយ​ពេល​ត្រូវ​ស្វែងរក​ប្រភេទ​តន្ត្រី​ត្រូវ​ចិត្ត ភ្លេច​​ៗខ្លួន​ដល់​ម៉ោង​បាត់​។ 

៥) មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​មេរោគ​

បើ​តាម​ការ​ស្រាវជ្រាវ​បាន​ចេញ​ក្នុង​កាសែត Malaysian Journal of Medical Science បង្ហាញ​ថា ការ​ប្រើ​កាស អាច​ឆ្លង​មេរោគ ដោយ​កំណើន​បាក់តេរី​កកើត​ពី​លាមក​ត្រចៀក​។ ដូចនេះ គួរ​សម្អាត​កាស​ក្រោយ​ពេល​ប្រើប្រាស់ រក្សាទុក​ក្នុង​ប្រអប់​ត្រឹមត្រូវ ឆ្ងាយ​ពី​សំណើម និង​ពុំ​គួរ​ចែក​គ្នា​ប្រើ​នោះ​ទេ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ health24   ប្រែ​សម្រួល៖ ប៊ុនធឿន