ឡុង​ ជិន​ ថា​បើ​ប៉ះ​ សុខ​ ធី​ ម្ដង​ទៀត​ដឹង​តែ​ល្អ​ហើយ​លើក​នេះ​

  • 2018-09-17 07:02:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កំពុង​ល្បី​ឈ្មោះ​លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​ ឡុង​ ជិន​ ថា​បើ​លេង​ពាន​រង្វាន់​ ISI​ លើក​នេះ​ជួប​គ្នា​ទៀត​ ដឹង​តែ​ល្អ​ហើយ​ ព្រោះ​ឥលូវ​សមត្ថភាព​របស់​ខ្លួន​រីកចម្រើន​ និង​ប្ដូរ​គ្នា​ខ្លាំង​តែ​ម្ដង​មិន​ដូច​មុន​ឡើយ។​

ឡុង ជិន(ក្រហម)

ឡុង​ ជិន​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ចូលរួម​លេង​ពាន​រង្វាន់​របស់​សង្វៀន​ CNC​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ខ្លួន​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ និង​មាន​ទំនុក​ចិត្ត​ដល់​ទៅ​ ៨០​%​ ថា​នឹង​អាច​បាន​ឡើង​ទៅ​វគ្គ​ខ្វែង​ ឬ​ហៅ​ថា​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។​

ឡុង ជិន(ក្រហម)
កីឡាករ​ អ៊ឺរ៉ង់​ ពេលអាជ្ញាកណ្ដាលរាប់

ទាំង​ស្នៀត​ប្រយុទ្ធ​ និង​ស្មារតី​ប្រកួត​គឺ​ល្អ​រីកចម្រើន​ខុស​ពី​មុន​ តាម​រយៈ​ការ​ប្រកួត​ខ្សែក្រវាត់​កន្លង​មក​ ឬ​ប្រកួត​មិត្តភាព​នានា។​ រំលឹក​ទៅ​ដៃគូ​ចាស់​ សុខ​ ធី​ ហៅ​ កាកា​ ផង​នោះ​ ឡុង​ ជិន​ បន្ថែម​ថា​ ប្រសិន​ប្រកួត​ទៅ​ប៉ះ​គ្នា​វគ្គ​ណា​មួយ​នោះ​ក៏​ល្អ​ដែរ​ ព្រោះ​ចង់​ទាមទារ​ប្រជាប្រិយភាព​ដែល​ខ្លួន​បាត់បង់​ទៅ​លើ​កីឡាករ​រូប​នេះ​មក​វិញ។​ ជួប​គ្នា​លើក​ទី១​ ដោយ​សារ​តែ​ខ្លួន​មើល​វីដេអូ​របស់​ សុខ​ ធី​ កន្លង​មក​ច្រើន​ពេក​ ជា​ហេតុ​ធ្វើ​ឲ្យ​ខ្លួន​ញញើត​ហើយ​ប្រកួត​មិន​សូវ​ល្អ​ តែ​បើ​បាន​ជួប​គ្នា​ម្ដង​ទៀត​ដឹង​តែ​ល្អ​មើល​ហើយ។​

ឡុង ជិន ទទួលប្រាក់ឧបត្ថម្ភ

ឡុង​ ជិន​ ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ម្សិលមិញ​នេះ​ឈ្នះ​កីឡាករ​ អ៊ឺរ៉ង់​ នៅ​ទឹក​ទី៤​ ដោយ​អាជ្ញាកណ្ដាល​បញ្ឈប់​បរទេស​រូប​នោះ។​ ឡុង​ ជិន​ សុខ​ ធី​ ធន់​ មករា​ និង​ ឈិត​ សេរីវណ្ណថង​ នឹង​ត្រូវ​ចូលរួម​លេង​ពាន​រង្វាន់​ ISI​ រដូវ​កាល​ទី៣​ ទម្ងន់​៥៧គីឡូក្រាម​ ឆាប់​ៗ​នៅ​សង្វៀន​ CNC៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី