ឆ្នាំង​សាក​ AirPower អាច​ត្រូវ​ចូល​រណ្ដៅ​ បើ​សិន​ Apple មិន​អាច​ដោះ​ស្រាយ​បញ្ហា​បាន

  • 2018-09-18 08:15:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​ Apple ធ្លាប់​បាន​សន្យា​ថា​នឹង​បញ្ចេញ​លក់​ឆ្នាំង​សាក​ AirPower នៅ​ឆ្នាំ ២០១៨ ក៏​ពិត​មែន ប៉ុន្តែ​មក​ទល់​បច្ចុប្បន្ន​ឆ្នាំង​សាក​នេះ​នៅ​តែ​មិន​ទាន់​មាន​លក់​នៅ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ Apple ថែម​ទាំង​បាន​បំបាត់​ដាន​ឆ្នាំង​សាក​នេះ​ពី​វិបសាយ​របស់​ខ្លួន​ទៀត​ផង។

ចំណុច​នេះ​ធ្វើ​ឲ្យ​គេ​កើត​ចិត្ត​សង្ស័យ​ថា​ AirPower អាច​​មាន​ថ្ងៃ​មើល​ឃើញ​ពន្លឺ​ថ្ងៃ​ឬ​យ៉ាងណា​នោះ។ របាយការណ៍​ទើប​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​ Sonny Dickson បាន​អះអាង​អំពី​បញ្ហា​បច្ចេកទេស​មួយ​ចំនួន​ដែល​ Apple កំពុង​ជួប​ប្រទះ​​លើ​ឆ្នាំង​សាក​នេះ។

ផ្អែក​តាម​របាយការណ៍​ មាន​ប្រភព​ផ្ទៃ​ក្នុង​ជា​ច្រើន​ដែល​ធ្វើ​ការ​លើ​គម្រោង​ការ​ AirPower នេះ​បង្ហាញ​ការ​ជឿជាក់​ថា​ AirPower អាច​នឹង​ត្រូវ​បរាជ័យ ប្រសិន​បើ​ក្រុម​វិស្វករ​មិន​អាច​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​ខាង​ក្រោម​នេះ​បាន ៖

  • ការ​ឡើង​កម្ដៅ​ ៖ បច្ចុប្បន្ន​ឧបករណ៍​នេះ​បញ្ចេញ​កម្ដៅ​ខ្លាំង​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​ដំណើរ​ការ​ និង​ប៉ះពាល់​ដល់​ឧបករណ៍​ដទៃ​ដែល​សាក​លើ​វា​ទៀត​ផង។

  • ការ​រអាក់រអួល​នៃ​ទំនាក់​ទំនង ៖ វិស្វករ​របស់​ Apple កំពុង​ជួប​ប្រទះ​​លើ​បញ្ហា​ Hardware និង​ Software ទាក់​ទង​នឹង​ការ​ទំនាក់ទំនង​រវាង​ AirPower និង​ឧបករណ៍​ដែល​ដាក់​សាក​លើ​វា។

  • បញ្ហា​មេកានិច​ និង​ការ​បង្អាក់ ៖ មេកានិច​ដែល​ប្រើ​ដើម្បី​​ផលិត​ឆ្នាំង​ដែល​អាច​សាក​ថ្ម​ឧបករណ៍​ច្រើន​ក្នុង​ពេល​តែ​មួយ​គឺ​ពិបាក​បង្កើត​ឡើង​ និង​បង្ក​ជា​ការ​បង្អាក់​ដំណើរ​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​សមត្ថភាព​ឆ្នាំង​សាក។

ជា​ចុង​ក្រោយ​ Dickson បាន​បង្ហាញ​ក្ដី​រំពឹង​ថា​ AirPower អាច​នឹង​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​មុន​ដាច់​ឆ្នាំ ២០១៨ នេះ​ ប៉ុន្តែ​​ក្នុង​ភាគរយ​តិច​តួច​បំផុត៕​​​​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង