ត្រៀម​ខ្លួន​ទៅ ឆ្នាំ ២០១៩ ​ស្មាតហ្វូន​អាច​បត់​បាន​ដំបូង នឹង​ចេញ​វាយ​លុកទីផ្សារ​

  • 2018-09-25 02:48:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ ២០១៩ មិន​ត្រឹម​តែ​មាន​ស្មាតហ្វូន​មាន​អេក្រង់​អាច​បត់​បាន​ប៉ុណ្ណោះ​ទេ​ ក្នុង​នោះ​ក៏​មាន​ចេញ​ជា​រូបរាង​នូវ​ស្មាតហ្វូន​ប្រើ​បច្ចេកវិទ្យា 5G ផង​ដែរ​។ 

Huawei បាន​បញ្ជាក់​ថា ខ្លួន​ចង់​បញ្ចេញ​ស្មាតហ្វូន​មាន​អេក្រង់​អាច​បត់​បាន​ជា​លើក​ដំបូង​នៅឆ្នាំ ២០១៩។ 

លោក Ken Hu ជា​ប្រធាន​ក្រុមហ៊ុន Huawei បាន​លើក​ឡើង​នៅ​ព្រឹត្តិការណ៍ World Economic Forum ថា​ Huawei នឹង​បញ្ចេញ​ទូរសព្ទ​ប្រើ​បច្ចេកវិទ្យា 5G ដំបូង​ និង​មាន​អេក្រង់​អាច​បត់​បាន​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៩។ 

បច្ចេកវិទ្យា 5G ទាមទារ​ថាមពល​ថ្ម​ច្រើន ក៏​ដូចជា​សំណុំ​អង់តែន​ខុសគ្នា​ផង​ដែរ ហើយ​ទូរសព្ទ​អេក្រង់​បត់​របស់​ Huawei នឹង​មាន​កន្លែង​បន្ថែម​ក្នុង​ការ​ពង្រីក​ថាមពល​ថ្ម និង​អង់តែន​។ 

Samsung ​ក្នុង​ឆ្នាំ ២០១៩ ក៏​គ្រោង​បញ្ចេញ​ទូរសព្ទមាន​អេក្រង់​បត់​ ប៉ុន្តែ​មិនទាន់​ដឹង​ថា​នឹង​បំពាក់​បច្ចេកវិទ្យា 5G ឬ​យ៉ាង​ណា​៕​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Bgr   ប្រែ​សម្រួល៖ ប៊ុនធឿន