iPhone XS តម្លៃ​ខ្ទង់​ពាន់ បែរជា Apple មិន​ដាក់​ឆ្នាំង​សាក​ល្បឿន​លឿន​ក្នុង​ប្រអប់​ទៅ​វិញ​

  • 2018-09-24 03:10:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone XS និង XS Max ជា​ម៉ូដែល​ប្រណិត​របស់ Apple មាន​អេក្រង់​លាត​ពេញ​ប្រភេទ OLED, Speaker លឺ​ច្បាស់​ល្អ ព្រម​ទាំង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ iOS 12។ ប៉ុន្តែ​ឆ្នាំង​សាក​បែរ​ជា​ដូច​ជំនាន់​មុន​ៗក្នុង​ប្រអប់​ទៅ​វិញ​។ 

ក្តី​សង្ឃឹម​របស់​ម្ចាស់ iPhone XS ថ្មី​ជា​ច្រើន​ពេល​បើក​ប្រអប់ គិត​ថា​មាន​ឆ្នាំង​សាក​ល្បឿន​លឿន ឬ ខ្សែ USB-C-to-Lightning ឬ​ទាំងពីរ​តែ​ម្តង ប៉ុន្តែ​គ្មាន​ទាំង​ពីរ​។

ឆ្នាំង​សាក​ល្បឿន​លឿន (Fast Charging) អាច​ផ្តល់​ការ​ប្រើប្រាស់​បាន​ច្រើន​ម៉ោង ប្រើ​ពេល​សាក​ត្រឹម​តែ ៣០ នាទី​។ 

Fast Charging មាន​លើ iPhone 8 និង​ជំនាន់​ក្រោយៗ ប៉ុន្តែ​បើ​ចង់​ប្រើ​ត្រូវការ​ទិញ​ឧបករណ៍​បន្ថែម​ដូចជា USB-C Charger 30W និង​ខ្សែ USB-C-to-Lightning ពី Apple។ តម្លៃ​បន្ថែម​ប្រហែល ៧០ ដុល្លារ​ទើប​អាច​សាក​ថ្ម​បាន​លឿន។ 

ឆ្នាំង​សាក​ល្បឿន​លឿន ហាក់​ប្រែ​ជា​មុខងារ​ស្តង់ដារ​មួយ ភាគច្រើន​សម្រាប់​ទូរសព្ទ Android។ សូម្បី​តែ​ទូរសព្ទ​តម្លៃ​ធូរ​ថ្លៃ​ដូចជា Moto G6 ក៏​មក​ជាមួយ​ឆ្នាំង​សាក​ប្រភេទ​នេះ​ដែរ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន