​អ្នក​ជំនាញ ចេញមុខ​បកស្រាយ​រឿង​ប្រេង​ច្រើន​ជ្រុល​ក្នុង​ម៉ាស៊ីន មិនមែន​គ្មាន​បញ្ហា​នោះ​ឡើយ​

  • 2018-09-22 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគច្រើន​សុទ្ធ​តែ​​ដឹង ប្រេង​តិច​ពេក​ក្នុង​ម៉ាស៊ីន អាច​មាន​បញ្ហា ប៉ុន្តែ​ប្រេង​ច្រើន​ពេក ក៏​មាន​បញ្ហា​មិន​តូច​ដែរ​។ 

មាន​ប្រេង​ច្រើន​ពេក​ក្នុង​ម៉ាស៊ីន កម្រិត​ប្រេង​ក្នុង​ទម្រ​ប្រេង (Oil Pan) នឹង​កើន​ខ្ពស់​ខ្លាំង ដែល​អាច​ក្រឡក​ចេញ ដោយ​ផ្នែក​កម្រើក​ខាងក្នុង​តួ​ម៉ាស៊ីន​។ ពេល​ដង​រវៃ (Crankshaft) បង្វិល​អាច​កើត​មាន​ខ្យល់​ចូល​ប៉ះ​នឹង​ប្រេង ទៅ​ជា​កក​ស្ងួត​។ ប្រេង​ប៉ះ​នឹង​ខ្យល់ មិន​អាច​បំពេញ​តួនាទី​បាន​ល្អ​ឡើយ ហើយ​លំហូរ​ប្រេង​មិន​ត្រឹមត្រូវ​បែប​នេះ អាច​ធ្វើ​ឲ្យ​ឡើង​កម្តៅ​បាន​។ 

កម្រិត​ប្រេង​ច្រើន​ពេក ពិបាក​នឹង​វាស់​ស្ទង់​បាន​ជាក់លាក់​ណាស់ ប៉ុន្តែ​អាច​សម្គាល់​ប្រើ​បន្ទាប់​ក្រិត Dipstick ព្រោះ​នៅ​លើ​បន្ទាត់​នោះ​មាន​បង្ហាញ​កម្រិត​ត្រឹមត្រូវ ប្រាកដ​ប្រេង​នៅ​ចន្លោះ MIN (តិច​បំផុត​) និង MAX (ច្រើន​បំផុត​)។ យ៉ាងណាមិញ ការ​រចនា​ម៉ាស៊ីន​មាន​ទំហំ​ស៊ីឡាំង​ខុសគ្នា ហើយ​ការ​សម្គាល់​កម្រិត​ប្រេង​ម៉ាស៊ីន​ត្រឹមត្រូវ​ក៏​មិន​ស្រួល​ដែរ​។ 

បើ​មាន​ប្រេង​លើស​កម្រិត​ខ្នាត​ក្រិត​លើ Dipstick គួរ​យក​ចេញ ដោយ​ធ្វើការ​បង្ហូរ​ប្រេង ដូច​ពេល​ផ្លាស់ប្ដូរ​ប្រេង ដកចេញ ១ ឬ ២ កែវ។ បន្ទាប់មក​រឹត​ខ្ចៅ​បិទ​ការ​បង្ហូរ ហើយ​ចាប់ផ្តើម​បញ្ឆេះ​ម៉ាស៊ីន​ប្រហែល ១ នាទី រួច​បញ្ឈប់​ម៉ាស៊ីន នឹង​ពិនិត្យ​មើល​គំនូស​ក្រិត​លើ Dipstick ដើម្បី​ប្រាកដ​ពី​ភាព​ត្រឹមត្រូវ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន