សុខ ធី មកដល់ខ្មែរវិញហើយ កំពុងហាត់ត្រៀមលេងពាននៅ CNC
- 2018-10-04 03:23:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ ធី មកដល់ខ្មែរវិញហើយ កំពុងហាត់ត្រៀមលេងពាននៅ CNC
ចន្លោះមិនឃើញ
អ្នកប្រដាល់និយាយរដឺនមកពីខេត្តបន្ទាយមានជ័យ សុខ ធី បានមកដល់ខ្មែរហើយ បន្ទាប់ពីចេញទៅប្រកួតនៅលើទឹកដីថៃមួយរយៈពេលកន្លងមក។ ពេលនេះរូបគេកំពុងហ្វឹកហាត់ត្រៀមការប្រកួតដណ្ដើមពានរង្វាន់នៅសង្វៀន CNC លើប្រភេទទម្ងន់៥៧គីឡូក្រាម ដែលចាប់ផ្ដើមនាចុងសប្ដាហ៍នេះហើយ។
សុខ ធី បានឲ្យដឹងថា ខ្លួនមកដល់កម្ពុជាហើយនៅពេលនេះ គឺមកតាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨មកម្ល៉េះ ឥលូវកំពុងនៅជាមួយយាយក្នុងភូមិបន្ទាយនាង ខេត្តបន្ទាយមានជ័យ។ ពេលនេះក៏ចាប់ផ្ដើមហ្វឹកហាត់ជាបណ្ដើរៗផងដែរ។
និយាយដល់ការលេងពានរង្វាន់ខាងលើនេះ ម្ចាស់មេដាយមាសកីឡាជាតិលើកទី២រូបនេះ ក៏មិនទាន់ហ៊ាននិយាយយ៉ាងណាទេ ដោយគ្រាន់តែលើកឡើងថាបេក្ខភាពបរទេសជាជើងខ្លាំងពីមុនៗមក តែឥលូវរៀងចាស់បន្តិចហើយ។
បញ្ជាក់ផងដែរថា សុខ ធី ឡុង ជិន ឈិត សេរីវណ្ណថង និង ធន់ មករា ពួកគេជាបេក្ខភាពកម្ពុជា៤រូបដែលនឹងត្រូវប្រកួតដណ្ដើមពានរង្វាន់ ISI របស់សង្វៀន CNC ប្រភេទទម្ងន់ ៥៧គីឡូក្រាម។ កម្មវិធីពានរង្វាន់មួយនេះនឹងចាប់ផ្ដើមពីព្រឹកថ្ងៃអាទិត្យ ទី៧ ខែតុលា ២០១៨ នេះហើយ៕
Mourinho អាចត្រូវបញ្ឈប់សប្ដាហ៍ក្រោយបើសិនស៊ី Newcastle
Hightlight គូសំខាន់ៗជក់ចិត្តនៅ Champions League យប់មិញ