មួយ​គ្រាប់​នេះ Ronaldo Jr ប្រើ​បច្ចេកទេស​សុទ្ធសាធ​​កាន់​តែ​ដូច​ឪពុក

  • 2018-10-15 03:01:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ronaldo Jr ​ដែល​គេ​ស្គាល់​ថា​ជា​កូន​ប្រុស​ច្បង​របស់​កីឡាករ​ល្បី Cristiano Ronaldo ​បាន​ទាត់​បញ្ចូល​ទី​មួយ​គ្រាប់​យ៉ាង​អស្ចារ្យ​សម្រាប់​យុវជន​​ថ្នាល​របស់ Juventus កាល​ពី​ពេល​ថ្មីៗ។

កុមារ​វ័យ​៨​ឆ្នាំ​បាន​ក្លាយ​ជា​កីឡាករ​សំខាន់​សម្រាប់​យុវជន​ថ្នាល​អាយុ​ក្រោម​៩​ឆ្នាំ​​របស់ Juventus ក្នុង​រដូវ​កា​នេះ ក្រោយ​​មក​កាន់​ទឹក​ដី​អ៊ីតាលី​តាម​ឪពុក។ Ronaldo Jr តែងតែ​រក​គ្រាប់​បាល់​បាន​ជា​រឿយ​ៗ​សម្រាប់​ក្រុម​យុវជន​ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​គ្រាប់​បាល់​ចុងក្រោយ​ដែល​គេ​ទើប​ធ្វើ​បាន​ អាច​និយាយ​បាន​ថា ជា​គ្រាប់​ល្អ​ជាង​គេ។

តាម​វីដេអូ Ronaldo Jr បាន​អូស​បាល់​ទៅ​​ផ្នែក​ខាង​ស្ដាំ រួច​​ជាន់​មក​ក្រោយ​ដាច់​ខ្សែ​ការពារ​ម្នាក់ បន្ទាប់​មក​​បន្ត​ញាក់​អ្នក​ចាំ​ទី​ទាត់​បញ្ចូល​​ទី​យ៉ាង​ល្អ។ ចំពោះ​វីដេអូ​នេះ​ត្រូវ​ Cristiano Ronaldo យក​ទៅ​បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter របស់​គេ​ដែល​មាន​អ្នក Follow ជាង​៧៥​លាន​នាក់៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ