លាភ​ រដ្ឋា​ ១ដៃ​ស្ដាំ​ប៉ុន្មាន​ថ្ងៃ​មុន​ ជា​ដៃ​នាំ​សំណាង​

  • 2018-10-17 03:23:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​បន្ទាយមានជ័យ​ លាភ​ រដ្ឋា​ ថាគ្មាន​សង្ឃឹម​និង​ឈ្នះ​គេ​ទេ​ ព្រោះ​អាជ្ញាកណ្ដាល​រាប់​ដល់​៨​ម្ដង​រួចហើយ​ ប៉ុន្តែ​បែរ​ជា​ហេងវិញ​វ៉ៃ​ចូល​ពេញ​មុខ​ៗ លន​ បញ្ញា​ រហូតវង្វេងជា​ឱកាស​បាន​ផ្ដាច់​យក​ពាន​រង្វាន និង​អម​ទឹកប្រាក់​រង្វាន់​ ៤​ពាន់​ដុល្លារ​ តែ​ម្ដង​ទៅ។​

លាភ រដ្ឋា(ក្រហម) លន​ បញ្ញា(ខៀវ)

លាភ​ រដ្ឋា​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ពាន​រង្វាន់​ទម្ងន់​៦០​គីឡូក្រាម​នេះ​ ពិត​ជា​ពិបាក​មែនទែន​ ព្រោះ​អី​ដូច​ឃើញ​ស្រាប់​ហើយ​ ប៉ះ​ដៃ​គូ​ខ្ពស់​ខ្លាំង​ពិបាក​វ៉ៃ​ និង​ចាញ់​ជង្គង់​តែ​ម្ដង។​ ប៉ុន្តែ​ដោយ​បាន​ប្ដេជ្ញា​ចិត្ត​ថា ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ទោះ​យ៉ាង​ណា​ក៏​ដោយ​ត្រូវ​តែ​តស៊ូ​ដល់​ដំណាក់​កាល​ចុង​ក្រោយ។​

លាភ រដ្ឋា(ក្រហម) លន​ បញ្ញា(ខៀវ)

អ្នក​ប្រដាល់​រូប​នេះ​បន្ថែម​ថា​ ពិត​ជា​សប្បាយ​ខ្លាំង​ណាស់​ ដែល​ខ្លួន​អាច​ឈ្នះ​ លន​ បញ្ញា​ ព្រោះ​អី​មិន​នឹក​ស្មាន​ឡើយ​ ខណៈ​ការ​ប្រកួត​ក៏​ចាញ់​បង់​គេ​ច្រើន​មាន​ទាំង​អាជ្ញាកណ្ដាល​រាប់​ទៀត​ផង។​ អាច​ថា​ជា​រឿង​សំណាង​ដែរ​ ចំពោះ​ការ​ប្ដូរ​វិញ​មួយ​ប្រាវ​វ៉ៃ​ដៃគូ​ឲ្យ​សន្លប់​វិញ​ កុំ​អី​ចាញ់​គេ​បាត់​ហើយ។​ មុន​ការ​ប្រកួត​គិត​ថា​វ៉ៃ​ក្បាលពោះ​ និង​ទាត់​ជើង​ក្រោម​ ប៉ុន្តែ​អត់​បាន​ផល​នោះ​ឡើយ​ តែ​មក​ប្រយោជន៍​ពេល​វ៉ៃ​មុខ​វិញ។​

កីឡាករ លាភ រដ្ឋា ជាប់លេខ១

កីឡាករ​ លាភ​ រដ្ឋា​ ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​ TV5​ ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ ក្រោយ​ពី​ផ្ដួល​ លន​ បញ្ញា​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី២​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៣​ ខែ​តុលា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​