Everton ចង់​យក Ramsey មក​ចាប់​ដៃ​គ្នា​សាជាថ្មី​ជាមួយ Walcott

  • 2018-10-17 02:02:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Aaron Ramsey គ្រោង​នឹង​ចាកចេញ​ពី Arsenal ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវ​ក្ដៅ​ខាង​មុខ ហើយ​ពេល​នេះ Everton កំពុង​ប្រជែង​យក​គេ​មក​កាន់​ក្លឹប។

កីឡាករ​ជម្រើស​ជាតិ​វែល​នឹង​អស្ចារ្យ​​កិច្ចសន្យា​​ពេល​ចប់​រដូវ​កាល​នេះ ហើយ​​តម្លៃ​ខ្លួន​របស់​គេ​ពេល​នេះ​គឺ​១៥​លាន​ផោន ប្រសិន​ Arsenal លក់​ក្នុង​ខែ​មករា​ខាង​មុខ។ ក្បាល​ម៉ាស៊ីន​របស់​ Everton​ បាន​ត្រៀម​​កញ្ចប់​ទឹក​ប្រាក់​រួចរាល់ ​ដោយ​ហ៊ាន​ផ្ដល់​១៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​ទៅកាន់ Ramsey។

ក្រៅ​ពី Eerton ក្លឹប​ធំ​ៗ​ក្នុង​អង់គ្លេស​ដូច​ជា Liverpool, Chelsea និង Manchester United សុទ្ធ​តែ​ចាប់​អារម្មណ៍​កីឡាករ​វ័យ​២៧​ឆ្នាំ​ខាង​លើ។ ប្រសិន Ramsey នោះ​គេ​នឹង​មាន​ជួប​ដៃ​គូ​ចាស់ Theo Walcott ដែល Everton ទិញ​ពី​ Arsenal កាល​ពី​ខែ មករា ឆ្នាំ ២០១៨ ក្នុង​តម្លៃ​២០​លាន​ផោន៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ