ការពិត អ្នកគាំទ្រគប់ដបទឹកពេលថៃឈ្នះ កែវ រំចង់ ព្រោះគ្រូថៃម្នាក់នេះបង្ហាញឫទ្ធិ
- 2018-10-16 03:08:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិត អ្នកគាំទ្រគប់ដបទឹកពេលថៃឈ្នះ កែវ រំចង់ ព្រោះគ្រូថៃម្នាក់នេះបង្ហាញឫទ្ធិ
ចន្លោះមិនឃើញ
ដើមចមនៃការគប់ដបទឹកចូលក្នុងសង្វៀនប្រដាល់បាយ័នស្ទឹងមានជ័យ នាជំនួបមិត្តភាពអន្តរជាតិរវាង កែវ រំចង់ និងកីឡាករថៃ Dabmorn Phumpanmoung កាលពីថ្ងៃអាទិត្យនោះគឺ មកពីអ្នកគាំទ្រមិនពេញចិត្តទង្វើរបស់គ្រូបង្វឹកថៃ ដែលឡើងអាវ៉ង់ឌឺដងនៅពេលអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួត។ ដូច្នេះហើយ បានជាអ្នកទស្សនាផ្ទាល់មួយចំនួនគប់ដបទឹកចូលសង្វៀនតែម្ដងទៅ។
បើតាមការលើកឡើងរបស់អ្នកដឹកនាំកីឡាករថៃភ្លាមៗនោះ ប្រាប់ថា គ្រូបង្វឹកកីឡាករថៃខាងលើមិនមានចេតនាឌឺដងដល់អ្នកគាំទ្រនោះឡើយ គឺគ្រាន់តែឡើងទៅអបអរ និងរំភើបពេកដែលកូនសិស្សរបស់ខ្លួនអាចឈ្នះជើងខ្លាំង កែវ រំចង់។ ណាមួយពួកគេភ្លេចខ្លួន គិតស្មាន់ដូចនៅឯប្រទេសថៃ ព្រោះអាចអបអរលក្ខណៈបែបនេះបាន។ អ្នកដឹកនាំកីឡាករខាងលើ ក៏សុំអភ័យទោសដល់អ្នកគាំទ្រទាំងអស់ផងដែរ ចំពោះរឿងមួយនេះ។
ចំណែកសន្តិសុខដែលបានមើលការខុសត្រូវក្នុងកន្លែងប្រកួតក៏លើកឡើងខ្លះៗដែរថា មូលហេតុនាំឲ្យមានរឿងនេះកើតឡើងនោះ ក៏ដោយសារតែគ្រូបង្វឹកថៃ Dabmorn Phumpanmoung នេះឯង ព្រោះលោកគ្រូរូបនោះព្យាយាមឡើងអាវ៉ង់១ដង ជា២ដង តាំងតែនៅខាងក្រៅសង្វៀនមកម្ល៉េះ។ អ្នកមើលការខុសត្រូវនេះបន្ថែមថា លោកខំនាំចុះពីផ្លូវឡើងសង្វៀនម្ដងរួចហើយ ប៉ុន្តែភ្លេចខ្លួនគ្រូថៃម្នាក់នោះឡើងលើសង្វៀនប្រកួតហើយអាវ៉ង់ម្ដងទៀត។
រំលឹកដែរថា ការប្រកួតមិត្តភាពអន្តរជាតិរវាង កែវ រំចង់ និងកីឡាករថៃ Dabmorn Phumpanmoung ហើយមានការមិនពេញចិត្ត ព្រមទាំងមានគប់ដបទឹកចូលសង្វៀនប្រកួតបាយ័នស្ទឹងមានជ័យ នេះធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី១៤ តុលា ២០១៨៕