Dzeko យល់​យ៉ាង​ណា រឿង​ត្រលប់​មក​លេង​នៅ Premier League វិញ?

  • 2018-10-15 12:24:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Edin Dzeko ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា ខ្លួន​ស្រលាញ់ Premier League ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​ខ្លួន​កំពុង​សប្បាយ​រីករាយ​លេង​ឲ្យ​ក្លឹប Roma។

Dzeko បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា៖ "បើ​និយាយ​រឿង​ត្រលប់​ទៅ​លេង​នៅ Premier League មើល​ទៅ​ដូច​ជា​ យឺត​ពេល​បន្តិច​ហើយ​សម្រាប់​ខ្ញុំ។ ទោះ​ជា​យ៉ាង​ណា ចាំ​មើល​សិន"។

កីឡាករ​បូស្នី​បាន​បន្ត៖ "ខ្ញុំ​បាន​ចំណាយ​ពេល​ ៤ ឆ្នាំ​កន្លះ​ដ៏​អស្ចារ្យ​នៅ​ទី​នោះ ហើយ​ខ្ញុំ​រីក​រាយ​នឹង​ពេល​វេលា​ទាំង​នោះ។ ខ្ញុំ​ស្រលាញ់ Premier League និង​អង់គ្លេស អ៊ីចឹង​ចាំ​មើល​សិន។ យ៉ាង​នេះ​ក្ដី នៅ​ពេល​បច្ចុប្បន្ន​ខ្ញុំ​កំពុង​សប្បាយ​រីក​រាយ​លេង​ឲ្យ​ក្លឹប Roma"។

ខ្សែ​ប្រយុទ្ធ Edin Dzeko បាន​ចូល​រួម​ជាមួយ Manchester City ពី​ក្លឹប Wolfburg នៅ​ដើម​ឆ្នាំ ២០១០ ហើយ​បន្ត​លេង​ឲ្យ​ក្លឹប​អង់គ្លេស​រហូត​ដល់​ឆ្នាំ ២០១៥។ ក្នុង​អំឡុង​ពេល​នោះ កីឡាករ​បូស្នី​រក​គ្រាប់​បាន ៧២ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ១៨៩ លើក។

កីឡាករ​វ័យ ៣២ ឆ្នាំ Dzeko បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ តាំង​ពី​ចូល​លេង​ Roma តាំង​ពី​ឆ្នាំ ២០១៥ មក។ គិត​មក​ទល់​ពេល​នេះ កីឡាករ​ស៊ុត​ចូល​បាន ៧៨ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ១៤៨ លើក៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម