ខ្លាំងជាងគេលើលោក! កម្ពុជាឈរលេខ១ ដណ្ដើមបាន៣មេដាយមាសនៅបារាំង
- 2018-10-15 02:04:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងជាងគេលើលោក! កម្ពុជាឈរលេខ១ ដណ្ដើមបាន៣មេដាយមាសនៅបារាំង
ចន្លោះមិនឃើញ
ក្រុមកីឡាប៉េតង់កម្ពុជាបានដណ្ដើមយកមេដាយមាសដល់ទៅ៣គ្រឿង និងប្រាក់២គ្រឿងពី ការប្រកួតព្រឹត្តិការណ៍ Trophee L’Equipe នាប្រទេសបារាំង។
ផ្នែកនារី ដែលរួមមាន Trophee L’Equipeកែ ឡេង, អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីយកឈ្នះម្ចាស់ផ្ទះបារាំង ហើយយកបានមេដាយមាសដល់ទៅ៣គ្រឿង លើ៣ប្រភេទកីឡាដែលពួកគេលេង។ ដោយឡែក សម្រាប់ផ្នែកបុរសវិញ ដែលរួមមាន សុខ ចាន់មាន, ញ៉ែម បូរ៉ា និង យ៉ា ចាន់ដារិទ្ធ បានមេដាយប្រាក់២គ្រឿងផងដែរ ពីពានរង្វាន់ខាងលើនេះ។ សរុបជារួមទៅ កម្មវិធីនេះ មាន៦វិញ្ញាសារ កម្ពុជាយកបានមេដាយមាសដល់ទៅ៣រួចជាស្រេចទៅហើយ។ សរុបជារួមគឺទទួលបានចំណាត់ថ្នាក់លេខ១លើគេ ក្នុងតារាងមេដាយសរុប។
សូមបញ្ជាក់ថាការប្រកួត Trophee L’Equipe នៅបារាំងនេះ គឺជាព្រឹត្តិការណ៍ធំមួយ ដែលគេយកតែអ្នកធ្លាប់ឈ្នះមេដាយមាសពិភពលោកទៅប្រកួតប៉ុណ្ណោះ។ នៅតំបន់អាស៊ីទាំងមូល គេជ្រើសតែ២ប្រទេសប៉ុណ្ណោះ គឺកម្ពុជា និងថៃ៕