ប្រើបណ្ដាញសង្គមត្រឹម ៣០ នាទីក្នុងមួយថ្ងៃ អាចកាត់បន្ថយកម្រិតជម្ងឺធ្លាក់ទឹកចិត្តបាន
- 2018-11-14 02:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើបណ្ដាញសង្គមត្រឹម ៣០ នាទីក្នុងមួយថ្ងៃ អាចកាត់បន្ថយកម្រិតជម្ងឺធ្លាក់ទឹកចិត្តបាន
ចន្លោះមិនឃើញ
ការសិក្សាថ្មីមួយដោយក្រុមស្រាវជ្រាវនៅសាកលវិទ្យាល័យ Pennsylvania រកឃើញថាការកំណត់រយៈពេលប្រើប្រាស់បណ្ដាញសង្គមត្រឹម ៣០ នាទីក្នុងមួយថ្ងៃ អាចធ្វើឲ្យអារម្មណ៍ធូរស្រាល។ ជាពិសេស ការកាត់បន្ថយពេលវេលាអូសមើលរូបភាពមិត្តភក្ដិនានា អាចកាត់បន្ថយហានិភ័យជម្ងឺធ្លាក់ទឹកចិត្ត និងភាពឯកោបាន។
ក្នុងការសិក្សា និស្សិតថ្នាក់បរិញ្ញាបត្រចំនួន ១៤៣ នាក់បានសាកល្បង ដោយបែងចែកជាក្រុមៗ ហើយកំណត់រយៈពេលប្រើ Facebook, Instagram និង Snapchat ត្រឹម ៣០ នាទីក្នុងមួយថ្ងៃ ដោយបណ្ដាញសង្គមមួយៗប្រើពេល ១០នាទី ខណៈក្រុមមួយទៀតអាចប្រើបណ្ដាញសង្គមតាមទម្លាប់ធម្មតា។
ក្រោយពេល ៣ សប្តាហ៍ និស្សិតត្រូវបានសួរវាយតម្លៃជម្ងឺផ្លូវចិត្តតាមតំបន់ ៧ ខុសៗគ្នា រួមមាន ការពឹងផ្អែក, ភ័យខ្លាចការបាត់បង់, ភាពឯកោ, សេរីភាព, ការទទួលស្គាល់ខ្លួនឯង, តានតឹងអារម្មណ៍, បាក់ទឹកចិត្ត និងការគោរពខ្លួនឯង។
ប្រធានក្រុមស្រាវជ្រាវសម្រាប់ការសិក្សានេះ លោក Melissa Hunt បានប្រាប់វេបសាយ Science Daily ថា៖ "ការប្រើបណ្ដាញសង្គមតិចជាងធម្មតា អាចកាត់បន្ថយបានទាំងជម្ងឺធ្លាក់ទឹកចិត្ត និងអារម្មណ៍ឯកោ បានយ៉ាងមានប្រសិទ្ធភាព"៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ