Jack Wilshere របួស​ទៀត​ហើយ អាច​នឹង​សម្រាក​​ដល់​ចប់​រដូវ​កាល

  • 2018-12-18 08:28:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់ West Ham កីឡាករ Jack Wilshere កំពុង​តែ​មាន​បញ្ហា​របួស​កជើង ធ្វើ​ឲ្យ​ក្លឹប​បារម្ភ​ខ្លាច​គេ​​ត្រូវ​សម្រាក​​រយៈពេល​យូរ។

កីឡាករ​របស់​អង់គ្លេស​រូប​នេះ​​ត្រលប់​មក​ទីលាន​វិញ​ប្រកួត​ចុងក្រោយ​បាន​តែ​៥​នាទី​គត់ ពេល​លេង​ទល់​នឹង Newcastle កាល​ពី​ដើម​ខែ​នេះ។ ប៉ុន្តែ​ពេល​នេះ​​​មាន​បញ្ហា​របួស​ជា​ថ្មី។ ក្លឹប​ញញួរ​យក្ស​​មាន​ក្ដី​បារម្ភ​​ខ្លាច Wilshere ត្រូវ​វះ​កាត់​បន្ថែម​ទៀត អាច​ធ្វើ​ឲ្យ​គេ​អាច​សម្រាក​ដល់​ចប់​រដូវ​កាល។

Wilshere បាន​ចុះ​កុងត្រា​ចូលរួម​ជាមួយ​ West Ham ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវ​កាល​នេះ បន្ទាប់​ពី​ចាកចេញ​ពី Arsenal។​ ប៉ុន្តែ​ទល់​នឹង​ពេល​នេះ​កីឡាករ​វ័យ​២៦​ឆ្នាំ​ទើប​តែ​លេង​បាន​៥​ប្រកួត​​ឲ្យ​ក្លឹប​ប៉ុណ្ណោះ​ចាប់​តាំង​ពី​ផ្ទេរ ​ព្រោះ​មាន​បញ្ហា​សុខភាព​ជា​បន្តបន្ទាប់​រហូត។ មើល​តាម​ស្ថិតិ​ចាប់​តាំង​ពី​ឆ្នាំ​​២០០៩ ដល់​២០១៨ Wilshere តែងតែ​មាន​បញ្ហា​របួស​រាល់​ឆ្នាំ​មិន​ដែល​ខាន៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ