ស្តែងៗមិនធ្លាប់មានទិញ ផ្ទះ និង ដី នៅគម្រោងនេះ បានដី ១ឡូតិ៍ឥតគិតថ្លៃ និងចុះថ្លៃថែមពីលើទៀត

  • 2019-01-16 07:08:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រកឯណាមាន? គ្រាន់តែធ្វើការកក់ លំនៅដ្ឋាន ឬដីឡូតិ៍ជាមួយគម្រោងអាម៉ូរី ៧មករា ពីថ្ងៃនេះ អតិថិជននឹងទទួលបានដី ១ឡូតិ៍ភ្លាមៗ ដោយឥតគិតថ្លៃ និងបានបញ្ចុះតម្លៃបន្ថែមពីលើការថែមដីឡូតិ៍នេះរហូតដល់ ១២ភាគរយ ទៀតផង។ ទន្ទឹមគ្នានោះដែរ គម្រោងអាម៉ូរី ៧មករា នឹងប្រារព្ធកម្មវិធីបើកលក់នៅថ្ងៃទី១៩ មករាខាងមុខនេះ។

កម្មវិធីពិសេសនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៤ល្ងាច ឬអាចទំនាក់ទំនងតាមលេខ 068 90 9999 / 078 90 9999/ 089 9999 96។ គម្រោង អាម៉ូរី ៧មករា មានបែងចែកជាច្រើនប្រភេទដូចខាងក្រោម៖

១. ប្រភេទវីឡាកូនកាត់ មានទំហំ៖ 5 x 20 ម៉ែត្រ ទិញ ឬកក់ ថែមជូន ដីឡូតិ៍ 5 x 20 ម៉ែត្រ ១ឡូតិ៍ភ្លាមៗ ដោយឥតគិតថ្លៃ រួមទាំងមានការបញ្ចុះតំលៃ 12% បន្ថែមទៀត ។ សម្រាប់តម្លៃមានចាប់ពី ៦៥០០០ ដុល្លារឡើងទៅតែប៉ុណ្ណោះ។

២. សម្រាប់ដីឡូតិ៍មានទំហំ៖

  • 5 x 20 ម៉ែត្រ
  • 10 x 20ម៉ែត្រ
  • 20 x 30 ម៉ែត្រ

សម្រាប់តម្លៃចាប់ពី ២៣០០០ ដុល្លារឡើងទៅ។

ជាមួយនឹងទីតាំងដ៏មានសក្តានុពលនេះ គម្រោង អាម៉ូរី ៧មករា បាននឹងកំពុងតែធ្វើការអភិវឌ្ឍន៍ លំនៅដ្ឋាន និងដីឡូតិ៍ ស្ថិតនៅលើផ្ទៃដី ៣២ហិកតា ដែលបានបោះទុនរាប់លានដុល្លារ ដែលនឹងបើកសម្ពោធលក់ជាផ្លូវការនៅថ្ងៃ ១៩មករានេះ ដែលនឹងធ្វើឡើងនៅ ភោជនីយដ្ឋាន នាគក្រហម តាមបណ្តោយផ្លូវ ២៧១ សង្កាត់អូបែកក្អម ក្បែរស្តុប Nokia ផ្លូវ ២០០៤ ឬ ទល់មុខកាកបាទកម្ពុជា ឬអាចទំនាក់ទំនងតាមលេខ 078 90 9999/ 089 9999 96។

ការវិនិយោគលើគំរោង អភិវឌ្ឍន៍អាម៉ូរី៧មករា វីឡា នឹងដីឡូត៍នេះ អតិថិជននឹងមានផលចំណេញពីរបែប៖

  • ទី១ ចំណេញសម្រាប់ការរស់នៅ ព្រោះការរស់នៅក្នុងគំរោងនេះមានផ្លូវធំទូលាយ សួនច្បាធំអមតាមមាត់ព្រែក ធម្មជាតិស្រស់បំព្រង ជាមួយខ្យល់អាកាសបរិសុទ្ឋសំរាប់បំរើឲ្យការរស់នៅប្រកបដោយផាសុភាព។
  • ទី២ ការវិនិយោគដីឡូត៍នេះ នឹងទទួលបានចំណេញលើការវិនិយោគដោយសារតំបន់នេះជាតំបន់មានការអភិវឌ្ឍន៏ និងមានការរីកលូតលាស់លឿន ដែលមានគំរោងជាច្រើននៅព័ន្ឋជុំវិញគំរោងនេះ ដូចជា ទីក្រុងមិត្តភាពកម្ពុជា ចិន គំរោងបុរីវិមានភ្នំពេញ បុរីឌឹផ្លរ៉ា បុរីអ័រគីដេ ទីក្រុងរណបតេជោមរកត ជាដើម។

ជាក់ស្តែង​ដីនៅតំបន់នេះនឹងកើនឡើងខ្លាំងនាពេលអនាគត ដោយសារសក្តានុពលផ្លូវជាតិលេខ៦ នឹងមានការរីកចម្រើនខ្លាំង និងក្លាយជាតំបន់លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងរស់រវើកនាពេលអនាគត។

គម្រោងអាម៉ូរី ៧មករា នេះស្ថិតនៅតំបន់ ក្រវ៉ាត់ក្រុង ដែលកំពុងតែត្រូវប៉ាន់ ជាពិសេសផ្លូវជាតិលេខ ៦A ស្របពេលដែលតំបន់នេះមានទីក្រុងរណបជាច្រើនដូចជា ទីក្រុងរណប OCIC លើផ្ទៃដីជាង ៣០០ហិកតា ទីក្រុងរណបអ័រគីដេដឹបូតានិច លើទំហំដីជាង ១០០ហិកតា និងគម្រោងរបស់លោក ឧកញ៉ា លីយ៉ុងផាត់ ដែលមានការអភិវឌ្ឍន៍ដូចជា កន្លែងកម្សាន្ត សាហ្វារីវើល ពហុកីឡដ្ឋានតេជោមរកត សួនទឹកកម្សាន្ត ដែលវិនិយោគលើទឹកប្រាក់ជាង ៣លានដុល្លារអាមេរិក និងសណ្ឋាគារ Garden City ជាដើម៕

អត្ថបទ៖ ថា ម៉ាលីដា