បង្ហាញ​មុខ​ផ្លូវ​ការ​ វឌ្ឍនាកា ប្រាប់ថា «ធ្វើឲ្យបាន​ល្អបំផុត»​

  • 2019-01-18 10:02:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាន់ វឌ្ឍនាកា កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ និង​ជា​អតីត​​កីឡាករ​របស់​បឹងកេត​​បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ហើយ​ជា​មួយ​ក្លឹប​លីគ​កំពូល​ប្រទេស​ម៉ាឡេស៊ី​ PKNS FC ក្នុង​សន្និសីទ​សារព័ត៌មាន​នា​​រសៀល​ថ្ងៃ​សុក្រ​ ទី​១៨​ ខែ​មករា ឆ្នាំ​២០១៩​នេះ។

ចាន់ វឌ្ឍនាកា (ឆ្វេង) រូបថត៖ PKNS FC

ក្នុង​សន្និសីទ​សារព័ត៌មាន​ ចាន់ វឌ្ឍនាកា​ ឆ្លើយ​តប​នឹង​សំនួរ​​របស់​អ្នក​កាសែត​ថា រូប​គេ​មាន​បទ​ពិសោធ​នៅ​ក្រៅ​ប្រទេស​​​ មក​​ក្លឹប​ម៉ាឡេស៊ី​ជា​លើក​ទី​២​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​ជួយ​ដល់​ក្លឹប​ PKNS FC។ រូប​គេ​ចូល​រួម​ជា​មួយ​ក្លឹប​នេះ​ដោយ​សារ​ក្លឹប​​នេះ​មាន​លក្ខន្តិកៈ​ល្អ​ប្រសើរ​ ជា​ក្លឹប​ល្អ​ខ្លាំង​មួយ​​នៅ​លីគ​ម៉ាឡេស៊ី​ ដូច្នេះ​រូប​គេ​ពេញ​ចិត្ត​មក​ទី​នេះ​ និង​ស្វែង​រក​បទ​ពិសោធ​បន្ថែម​ទៀត។

នេះ​​ជា​លើក​ទី​២​ហើយ​ដែល​ ចាន់ វឌ្ឍនាកា​ ចូល​រួម​ជា​មួយ​ក្លឹប​អាជីព​របស់​លីគ​កំពូល​ប្រទេស​ម៉ាឡេស៊ី​ ខណៈ​លើក​ទី​១​ចូល​រួម​ជា​មួយ​ Pahang FA រដូវ​កាល​​២០១៨​ដែល​លេង​បាន​​១០​ប្រកួត​ រក​បាន​១​គ្រាប់៕

អត្ថបទ៖ ជាន ចាន់រ៉ា