លេងដំបូង ចាន់ វឌ្ឍនាកា រកគ្រាប់បាល់បានភ្លាមលេងឲ្យ PKNS ឈ្នះ PKNP ២-១
- 2019-01-26 14:30:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេងដំបូង ចាន់ វឌ្ឍនាកា រកគ្រាប់បាល់បានភ្លាមលេងឲ្យ PKNS ឈ្នះ PKNP ២-១
ចន្លោះមិនឃើញ
ចាន់ វឌ្ឍនាកា រកគ្រាប់បាល់បានភ្លាមក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យក្លឹប PKNS FC ក្នុងការប្រកួតមិត្តភាពឈ្នះក្លឹបសមាជិកលីគម៉ាឡេស៊ីដូចគ្នា PKNP FC ដោយលទ្ធផល ២-១។
សមាជិកក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ត្រូវបានគ្រូបង្វឹកដាក់ឲ្យលេងជម្រើស១១នាក់ដំបូង ហើយរកគ្រាប់បាល់បាននៅនាទីទី១៨នៃវគ្គទី១ ប៉ុន្តែនៅនាទី៣៥ក្រុម PKNP បានតាមស្មើវិញតាមរយៈការទាត់បាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Yashir Islame។ ចំពោះការប្រកួតនៅវគ្គទី២ មិត្តរួមក្រុមរបស់ វឌ្ឍនាកា គឺកីឡាករ FAIZAT GHAZALI ស៊ុតគ្រាប់បាល់ជ័យជម្នះនៅនាទី ៩០។
នេះជាសញ្ញាដ៏ល្អ ដែលកីឡាករកម្ពុជារូបនេះវិលត្រឡប់ទៅលីគកំពូលម៉ាឡេស៊ីជាលើកទី២ហើយរកគ្រាប់បាល់បានមុនពេលការប្រកួតលីគរដូវកាលថ្មីដែលគ្រោងចាប់ផ្តើមនាដើមខែកុម្ភៈខាងមុខនេះ។ ចាន់ វឌ្ឍនាកា ត្រូវបានក្លឹបថ្មីយកចិត្តទុកដាក់ខ្លាំងដោយទើបទៅដល់បានប៉ុន្មានថ្ងៃប៉ុណ្ណោះក្លឹបបានរៀបចំធ្វើពិធីខួបកំណើតឲ្យយ៉ាងពិសេសនៅចំពោះមុខថ្នាក់ដឹកនាំ និងប្រធានក្លឹប៕