Mbappe បន្តគ្រប់គ្រង​ជា Top Scorer នៅ Ligue 1 ឯ​លេខ​ពីរ​ជា​មិត្ត​រួម​ក្រុម

  • 2019-02-21 07:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ក្លឹប Paris Saint-Germain កីឡាករ Kylian Mbappe បន្ត​ឈរ​លេខ​មួយ​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ Ligue 1 រដូវ​​កាល​នេះ ក្រោយ​រក​បាន​មួយ​គ្រាប់​បន្ថែម​កាល​ពី​យប់​មិញ។

កីឡាករ​វ័យ​២០​ឆ្នាំ​រក​បាន​គ្រាប់​ទី​២០​ក្នុង​រដូវ​កាល​នេះ​ បន្ទាប់​ពី​ជួយ PSG យក​ឈ្នះ Montpeller ៥-១។ ជ័យជម្នះ​នេះ​កាន់​តែ​​ធ្វើ​ឲ្យ PSG ដាច់​ពិន្ទុ​កាន់​តែ​ឆ្ងាយ​​ពី​ក្រុម​លេខ​ពីរ Lille ដល់​ទៅ​១៥​ពិន្ទុ​ឯណោះ ខណៈ​សល់​មួយ​ប្រកួត​ទៀត​ក្នុង​ដៃ។ បើ​សិន PSG ឈ្នះ​ពាន Ligue 1 ឆ្នាំ​នេះ​ទៀត មាន​ន័យ​ថា​ពួក​គេ​ឈ្នះ​ពាន​លីគ​កំពូល​របស់​បារាំង​មួយ​នេះ​​៦​លើក នៅ​៧​រដូវ​កាល​ចុងក្រោយ។

ងាក​ទៅ​មើល​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ Edinson Cavani កំពុង​ឈរលេខ​ពីរ ចាញ់​មិត្ត​រួម​ក្រុម​ Mbappe៣​គ្រាប់។ Nicolas Pepe របស់ Lille នៅ​លេខ​៣​មាន​១៦​គ្រាប់ និង Neymar ដែល​កំពុង​របួស​​ដល់​ខែ​មេសា​នោះ ស្ថិត​នៅ​លេខ​៤​មាន​១៣​គ្រាប់៕

អត្ថបទ៖ ហេង សុធារិទ្ធិ