សោកស្ដាយផង! iPad Pro 5G ប្រហែល ២ ឆ្នាំទៀតទើបចេញមកបាន
- 2019-04-26 04:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សោកស្ដាយផង! iPad Pro 5G ប្រហែល ២ ឆ្នាំទៀតទើបចេញមកបាន
ចន្លោះមិនឃើញ
បន្ទាប់ពីមានរឿងក្ដីក្ដាំងជាមួយ Qualcomm លើបញ្ហាការផ្គត់ផ្គង់ស្រឡាយបន្ទះឈីប 5G(X50) លើ iPhone 5G ពេលនេះបានដោះស្រាយរួចរាល់ហើយ ដោយ Apple ប្រកាសព្រមព្រៀងគ្នាលើជម្លោះនោះ។ ការសម្រេចចិត្តសម្រួលគ្នាជាមួយ Qualcomm មានន័យថា iPhone ប្រើប្រាស់សេវា 5G អាចនឹងបង្ហាញវត្តមានលឿនជាងការរំពឹងទុករបស់អ្នកវិភាគភាគច្រើន។
យ៉ាងណាមិញ សម្រាប់ឯផលិតផល Apple ផ្សេងទៀតដូចជា iPad Pro 5G ត្រូវបានអ្នកវិភាគល្បីឈ្មោះគឺលោក Ming-Chi Kuo បានចេញមុខមកបង្ហើបថា iPad Pro 5G ដល់ឆ្នាំ ២០២១ ឬ ២០២២ ទើបអាចចេញមកបាន។
លោកសង្កត់បន្ថែមថា ជាក់ស្ដែងទៅ គេត្រូវការពេលវេលាយូរបន្ថែមទៀត ដើម្បីឲ្យសេវា 5G មានការប្រើប្រាស់ទូលំទូលាយ ការពន្យារពេលដល់ឆ្នាំនោះ ក៏ព្រោះតែដើម្បីសិក្សាស្រាវជ្រាវពីបច្ចេកវិទ្យាថ្មីៗមកបំពាក់លើ iPad Pro 5G និងបំពាក់ដោយអេក្រង់ប្រភេទ LCP(Liquid Crystal Polymer) ផងដែរ។
នេះអាចថាជាដំណឹងល្អសម្រាប់អ្នកចូលចិត្តប្រើ iPad ក៏ប៉ុន្តែសម្រាប់ជំនាន់ 5G លើ iPad អាចជាដំណឹងមិនរីករាយវិញ ព្រោះតែវាចេញយឺតពេក(ប្រសិនបើដូចការវិភាគរបស់លោក Kou មែននោះ)៕
អត្ថបទទាក់ទង៖