Kroos សន្យាដាច់ខាតមិនឲ្យ Pogba ប្រជែងយកកន្លែងខ្លួនឡើយ ប្រសិនបើផ្លាស់មក Real
- 2019-05-21 07:41:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kroos សន្យាដាច់ខាតមិនឲ្យ Pogba ប្រជែងយកកន្លែងខ្លួនឡើយ ប្រសិនបើផ្លាស់មក Real
ចន្លោះមិនឃើញ
Toni Kroos សន្យាព្យាយាមរក្សាតំណែងលេងរបស់ខ្លួនឲ្យបាន ទោះបី Paul Pogba មកចូលរួមជាមួយ Real Madrid នៅរដូវក្ដៅនេះក៏ដោយ។
ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ បាននិយាយថា គេនឹងមិនបោះបង់ជម្រើសដំបូងរបស់ខ្លួនងាយៗឡើយ ប្រសិនបើ Pogba មក Santiago Bernabeu។ Pogba កំពុងមានទាក់ទងខ្លាំងផ្លាស់ចេញពី Old Trafford មកកាន់ប្រទេសអេស្ប៉ាញ ប៉ុន្តែ Kroos រក្សាជំហរមិនឲ្យនរណាប្រជែងយកតំណែងតំបន់កណ្ដាលរបស់គេឡើយ។
“ខ្ញុំចូលចិត្ត Pogba ប៉ុន្តែគ្មានអ្វីមកផ្លាស់ប្ដូរខ្ញុំឡើយ។ ខ្ញុំនឹងបន្តធ្វើ អ្វីដែលខ្ញុំបានធ្វើច្រើនឆ្នាំកន្លងមក ប្រកួតប្រជែងដើម្បីកន្លែងរបស់ខ្ញុំ លេងឲ្យបានល្អ ហើយពេលដែលខ្ញុំស្ថិតនៅកម្រិតល្អមួយ ខ្ញុំគិតថា ខ្ញុំនឹងគ្មានបញ្ហាទេ”។ សម្ដីរបស់ Kroos។ Kroos ទើបតែពង្រីកកុងត្រាថ្មីបន្តនៅ Bernabeu ដល់ឆ្នាំ២០២៣៕