ឡានមួយទឹកទម្លាក់ពីកុងតឺន័រនៅខ្មែរ កំពុងត្រូវប៉ាន់ឈ្មួញទិញលក់បន្ត

  • 2019-05-24 01:51:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របរ​គួកជេឡាន ឬ​ហៅ​ថា​ឈ្មួញ​កណ្ដាល​គឺ​ជា​អ្នក​ដែល​ដែល​ទិញ​ឡាន​មួយ​ទឹក​ពី​អ្នក​ប្រើ​ប្រាស់​យក​ទៅ​លក់​បន្ត ឬ​ទិញ​ឡាន​ទម្លាក់​ពី​កុងតឺន័រ​ជា​ដើម។

អ្នក​ប្រកប​របរ​គួកជេឡាន​មួយ​រូប​ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ Sabay ថា​ របរ​គួកជេឡាន​នេះ​មិន​ទៀង​ឡើយ​ ជួន​ទិញ​បាន​ឡាន​ដែល​គេ​លក់​ប្រញាប់ និង​កំពុង​មាន​ទី​ផ្សារបាន​ធូរ​ថ្លៃ យក​មក​លក់​បន្ត​បាន​ចំណេញ​បាន​ច្រើន​ក៏​មាន​ តិច​ក៏​មាន។

អ្នក​គួកជេមាន​បទពិសោធន៍​រក​ស៊ី​ឡាន​ជា​ច្រើន​ឆ្នាំ​នេះ​ប្រាប់​ថា ពី​មុន​មិន​សូវ​មាន​អ្នក​ចេះ​រក​ស៊ី​បែប​នេះ​ច្រើន ចេះ​តែ​រក​បាន​គួរ​សម​ តែ​ដល់​ពេល​ឥលូវ​មាន​ច្រើន​ពិបាក​រក​ស៊ី​ណាស់។ លោក​បន្ថែម​ថា ​គួប​ផ្សំ​បច្ចុប្បន្ន​មាន​ការាស​លក់​ឡាន​មួយ​ទឹក​ច្រើន អ្នក​ទិញអាច​ដើរ​ជ្រែ​តម្លៃ​បាន​តាម​ចិត្ត មិន​ពិបាក​ខ្លាច​អ្នក​គក់ជេរ​ធ្វើ​ស៊ី​រឿង​តម្លៃ​ឡើយ។

បច្ចុប្បន្នលោក​ងាក​មក​ចាំ​ទទួល​ឡាន​ទម្លាក់​ពី​កុងតឺន័រ​ ដែល​ឈ្មួញ​ទិញ​ពី​ស្រុក​ក្រៅ​ដឹក​ពី​កំពង់សោម​មក​ទម្លាក់នៅភ្នំពេញ។ ពេល​ដឹក​មក​ដល់​អ្នក​ធ្លាប់​រក​ស៊ី​ជា​មួយ​គ្នា​ គេនឹង​ខល​ប្រាប់​ហើយ​លោក​ទៅ​មើល និង​រើស​យក​ឡាន​ណាខូច​ខាត​តិច​តួច បើ​ត្រូវ​មួយ​ណា​ដាក់​តម្លៃ​ត្រូវ​គឺ​យក​មក​តែ​ម្ដង។

ពេល​គេ​ទម្លាក់​ម្ដង​ៗ​លោក​ទិញ​តែ​មួយ ឬ​ពីរ​គ្រឿង​ប៉ុណ្ណោះ ទៅ​តាម​លុយ​មាន​ក្នុង​ដៃ​និង​​ត្រូវ​យក​ទៅ​ធ្វើ​បន្ថែម​មុន​ពេល​លក់​ចេញ។ ចំពោះ​រយះ​ពេល​ធ្វើ​ អាស្រ័យ​ទៅ​តាម​ស្ថាន​ភាព​ឡាន​ តែ​យ៉ាង​ច្រើន​ពីរ​សប្ដាហ៍​ប៉ុណ្ណោះ​លោក​នឹង​ដាក់​លក់​វិញ​ហើយ។

ការ​ដាក់​លក់ ​លោក​បាន​យក​ទៅ​ផ្ញើ​នៅ​ការាស​អ្នក​ស្គាល់​គ្នា​ នៅ​ពេល​លក់​ចេញ​លោក​ឲ្យ​តែ​ថ្លៃ​ជួល​ការាស​គេ​បន្តិច​បន្តួច​ប៉ុណ្ណោះ ចំពោះ​អ្នក​មាន​ការាស​ផ្ទាល់​ខ្លួន​អាច​សល់​លុយ​ចំណេញ​ច្រើន​។ គិត​ទាំង​ថ្លៃ​ទិញ​ឡាន​និង​ធ្វើ​ឲ្យ​ស្អាត​មុន​ពេល​លក់​ចេញ​ត្រូវ​ចំ​ណាយ​លុយ​ធ្វើ​ពី ៥០០ ទៅ ១ ០០០ ដុល្លារ​ ឬច្រើនជានេះក៏​មាន។

នៅ​ពេល​ធ្វើ​រួច​ លក់​ចេញ​លោក​ប្រាប់​ថា​ មួយ​គ្រឿង​អាច​ចំណេញ​បាន ៣០០ ទៅ ៤០០ ដុល្លារ អាច​តិច​ឬ​ច្រើន​ជាង​នេះទៅតាមតម្លៃទីផ្សារបច្ចុប្បន្ន៕

អត្ថបទ៖ ម៉េងងី