សង្វៀន​​ប្រដាល់​ធំ​មួយ ​នឹង​ធ្វើ​ឡើង​នៅ​ទឹក​ដី​កម្ពុជា​ដើម​ឆ្នាំ​២០២០​

  • 2019-08-19 07:36:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​សង្វៀន​ប្រដាល់​ WLC - World Lethwei Championship ​នឹង​មក​ធ្វើ​នៅ​កម្ពុជា ​នៅ​ខែ​មីនា​ឆ្នាំ​២០២០​ខាង​មុខ​នេះ។ ​នេះ​បើ​តាម​ការ​ Share ​បញ្ជាក់​របស់​ CEO ​សង្វៀន​នេះ។

WLC - World Lethwei Championship ​ជា​សង្វៀន​ប្រដាល់​របស់​មីយ៉ាន់ម៉ា ​ដែល​កីឡាករ​កម្ពុជា​ច្រើន​រូប​មក​ហើយ ​បាន​ទៅ​ប្រឡូក​ក្នុង​សង្វៀន​នេះ ដូចជា​ រឿង សោភ័ណ្ឌ ​ពេជ្រ ម្ទេសខ្មាំង ​នៅ ស្រីពៅ ​រិន សារ័ត្ន ​និង​អេ យ៉ានុត ​ជា​ដើម។ ​នេះ​ជា​សង្វៀន​ថ្មី ​ប្រដាល់​បែប​ថ្មី ដែល​មាន​ការ​ខុស​ប្លែក​ពី​កម្ពុជា ប៉ុន្តែ​ក៏​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ដែរ។

​សង្វៀន​ខាង​លើ​នេះ ​មិន​ត្រឹម​តែ​មាន​គម្រោង​មក​កម្ពុជា​នេះ​ទេ ​ពួកគេ​ក៏​មាន​គម្រោង​ទៅ​ប្រកួត​នៅ​អាមេរិក ​និង​ជប៉ុន​ថែម​ទៀត​ផង៕

ប្រភព៖ WLC - World Lethwei Championship

អត្ថបទ៖ ប្រុស យុទ្ធ