ទំនុក​ចិត្ត​ជា​ធំ Apple ផ្តាំ​ទៅ​​អ្នក​មានដុំ​សាក​ក្បាល ៣ ទាំង​នេះ ត្រូវឈប់ប្រើជាបន្ទាន់

  • 2019-08-21 00:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដុំ​សាក​ក្បាល​បី​មួយ​ប្រភេទ​របស់​ Apple ត្រូវ​បាន​ក្រុមហ៊ុន​យក្ស​អាមេរិក​មួយ​នេះ ចេញ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​ដោយ​ដាស់តឿន​ឲ្យ​អតិថិជន​បញ្ឈប់​ការ​ប្រើប្រាស់​ជា​បន្ទាន់ ព្រោះ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ឆក់​ឬឆ្លងអគ្គិសនី​ណា​មួយ។

ជា​ដុំ​សាក​ក្បាល ៣ (AC) ចេញ​ផ្សាយ​ឲ្យ​ប្រើប្រាស់​ជាមួយ​ជំនាន់​កុំព្យូទ័រ Mac និង​ឧបករណ៍ iOS ជំនាន់​ឆ្នាំ ២០០៣ ដល់ ២០១០ ​តាម​ធម្មតា​មាន​ចែកចាយ​នៅ​ទីផ្សារ​អង់គ្លេស ហុងកុង និង​សិង្ហបុរី តម្រូវ​ឲ្យ​ប្រញាប់​យក​មក​ផ្លាស់ប្តូរ​ទទួល​ឧបករណ៍​ថ្មី​ជា​បន្ទាន់​តាម​រយៈ​ហាង​បម្រើ​សេវាកម្ម​ឬ Apple Store ដោយ​ផ្ទាល់។ ជាមួយ​ការ​ផ្លាស់ប្តូរ​នេះ ក្រុមហ៊ុន​ត្រូវ​ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្ទៀងផ្ទាត់​ជាមួយ​លេខ Seriel Number ​លើ​ម៉ាស៊ីន Mac,iPad, iPhone ឬ iPod របស់​លោក​អ្នក។

ក្នុង​សេចក្តី​ថ្លែងការណ៍​ជុំវិញ​ការ​កោះហៅ​ឧបករណ៍​ទាំង​អស់​នោះ​ត្រលប់​មក​វិញ ​ក្រុមហ៊ុន​បញ្ជាក់​ថា៖ "ដោយ​សារ​សុវត្ថិភាព​របស់​អតិថិជន​ជា​រឿង​ចម្បង បែប​នេះ Apple កំពុង​ស្នើ​ឲ្យ​អតិថិជន​រាល់​គ្នា​បញ្ឈប់​ការ​ប្រើប្រាស់​ដុំ​សាក​ដែល​រង​ផល​ប៉ះពាល់​ជា​បន្ទាន់"។

នេះ​ពុំ​មែន​ជា​លើក​ដំបូង​ទេ ដោយ​កាល​ពី​ឆ្នាំ ២០១៦ ក្រុមហ៊ុន​របស់​លោក Tim Cook ក៏​ធ្លាប់​កោះហៅ​ប្រភេទ​ឧបករណ៍​សាក​ស្រដៀង​គ្នា​នេះ ដែល​ប្រើប្រាស់​ជាមួយ​ Mac និង​ឧបករណ៍​ iOS ជំនាន់​ឆ្នាំ ២០០៣ ដល់ ២០១៥ ​ក្រោម​មូលហេតុ​ដែល​អាច​បង្ក​ឲ្យ​ឆក់​ដូច​គ្នា៕

អានអត្ថបទ:

ប្រភព៖ DigitalTrends   អត្ថបទ៖ កៅ រក្សា