ឡាន​របស់​ Iron Man មិន​ប្រើ​សាំង ស្ទុះ​​ដល់ ១០០ គ.ម/ម៉ ក្នុងពេលត្រឹម ៣,៥ វិនាទិ

  • 2019-04-29 04:06:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​ចាក់​បញ្ចាំង​លើក​ដំបូង (Premiere) នៃ​ខ្សែ​ភាពយន្ត​ Avengers: Endgame នៅ​ទីក្រុង​ Los Angeles សហរដ្ឋអាមេរិក​កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ គេ​ប្រទះ​ឃើញ​ Robert Downey Jr. ដែល​សម្ដែង​ជា​តួ​ Iron Man/Tony Stark បាន​បង្ហាញ​មុខ​ជា​មួយ​រថយន្ត​ Audi e-tron GT។

​រថយន្ត​ Audi e-tron GT គឺ​ជា​ប្រភេទ​រថយន្ត​គំរូ​​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​សាធ ដែល​បាន​បង្ហាញ​មុខ​លើក​ដំបូង​ក្នុង​កម្មវិធី​ Los Angeles Auto Show ឆ្នាំ ២០១៨ ហើយ​វា​ក៏​​មាន​បង្ហាញ​មុខ​ក្នុង​ខ្សែ​ភាពយន្ត​ Avengers: Endgame នេះ​ផង​ដែរ។

រថយន្ត​នេះ​មាន​បំពាក់​នូវ​អាគុយ​ដែល​អាច​ផ្ទុក​ថាមពល​បាន​ ៩០​ គីឡូវ៉ាត់ម៉ោង អាច​សាក​ថ្ម​បាន​លឿន​ (ពី​ ០% ដល់ ៨០% ប្រើ​ពេល​ត្រឹម ២០ នាទី) និង​អាច​សាក​ថ្ម​ដោយ​ឥត​ប្រើ​ខ្សែ​ទៀត​ផង។ Audi បាន​​ប៉ាន់​ស្មាន​ថា​រថយន្ត​ e-tron GT នេះ​អាច​ជិះ​បាន​ចម្ងាយ​ប្រមាណ ៤០០ គ.ម ពេល​សាក​បំពេញ​ម្ដងៗ។

​មិន​ត្រឹម​តែ​បើក​បរ​បាន​ឆ្ងាយ​នោះ​ទេ រថយន្ត​នេះ​ក៏​មាន​កម្លាំង​ខ្លាំង​ផង​ដែរ។ ម៉ូទ័រ​អគ្គិសនី​ភ្លោះ​ដែល​បំពាក់​លើ​រថយន្ត​ Audi មួយ​នេះ អាច​បង្កើត​កម្លាំង​បាន​ ៥៨២ សេះ ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​បួន ហើយ​អាច​ឲ្យ​រថយន្ត​​បង្កើន​សន្ទុះ​ពី ០ ដល់ ១០០ គ.ម/ម៉ ក្នុង​ពេល​ត្រឹម ៣,៥ វិនាទី ជា​មួយ​ល្បឿន​អតិបរមា​ ២៤០ គ.ម/ម៉។

គួរ​ដឹង​ថា​ Audi បាន​បញ្ចេញ​ត្រកូល​រថយន្ត​ e-tron នេះ​តាំង​ពី​ឆ្នាំ ២០០៩ មក​ម្ល៉េះ។ រយៈពេល​ ១០ ឆ្នាំ​ក្រោយ​ រថយន្ត​ e-tron ​ម៉ូដែល​ e-tron Quattro បាន​ចូល​ក្នុង​សង្វាក់​ផលិត​កម្ម​ជា​លើក​ដំបូង​ ពោល​នៅ​ឆ្នាំ ២០១៩ ផ្ទាល់​តែ​ម្ដង៕​

e-tron Quattro

ចុចអាន៖

ប្រភព៖ Motor1   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម