CBR 250 ស៊េរីថ្មីនឹងដាក់របស់សំខាន់មួយ អ្នកកាន់ចង្កូតម៉ូតូភាគច្រើនចង់បាន
- 2019-08-23 04:53:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CBR 250 ស៊េរីថ្មីនឹងដាក់របស់សំខាន់មួយ អ្នកកាន់ចង្កូតម៉ូតូភាគច្រើនចង់បាន
ចន្លោះមិនឃើញ
យោងតាមប្រភពព័ត៌មានគួរឲ្យទុកចិត្តមួយបានបង្ហើបថា ក្រុមហ៊ុនម៉ូតូជប៉ុន Honda គ្រោងនឹងបញ្ចេញម៉ូឌែលថ្មីគឺ CBR250RR ឆ្នាំ ២០២០ ដោយបន្ថែមរបស់ថ្មី ដែលអ្នកកាន់ចង្កូតម៉ូតូភាគច្រើនចង់បាន។
CBR250RR ឆ្នាំ ២០២០ នឹងមានរូបរាងដូចស៊េរីមុន ប៉ុន្តែបន្ថែមប្រព័ន្ធ Quick Shifter ដូចទៅនឹងម៉ូតូប្រណាំងដែរ វាមកពីនាយតែម្ដង មិនចាំបាច់ទិញពីខាងក្រៅមកតម្លើងទេ មានន័យថា ប្រព័ន្ធ Quick Shifter ផ្ដល់សមត្ថភាពឲ្យអ្នកបើកបរអាចដាក់លេខដោយមិនចាំបាច់ចាប់អាំប្រ៊ីយ៉ា។ ចំណុចនេះភាគច្រើនមាននៅលើម៉ូតូស្ព័រសម្រាប់ការប្រណាំងនានា។
អ្វីដែលពិសេសនោះគឺ គោលបំណងរបស់ក្រុមហ៊ុន ផលិតម៉ូតូនេះឡើងគឺជាប្រភេទម៉ូតូប្រណាំងកម្លាំងមធ្យម(២៥០ សេសេ)។ សម្រាប់តម្លៃ ឬថ្ងៃកាលបរិច្ឆេទប្រកាសផ្លូវការ នឹងមុខងារថ្មីៗនៅមិនទាន់បញ្ចេញឲ្យដឹងនៅឡើយទេ៕
អត្ថបទទាក់ទង៖