តម្លៃ​ខុសគ្នាប៉ុណ្ណេះ Honda ADV និង Honda PCX ពេញ​ចិត្ត​មួយ​ណា​ជាង

  • 2019-08-20 03:13:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Honda ADV 150 ប្រភេទ​ម៉ូតូ​តួ​ខ្ពស់​កម្លាំង​ខ្លាំង​អាច​បើក​លើ​ស្ថានភាព​ផ្លូវ​ពិបាក​បាន (ប្រភេទ​ផ្លូវ Off-Road) មាន​កម្លាំង​ម៉ាស៊ីន​ដូច​គ្នា ជា​មួយ​ម៉ូតូ Honda PCX 150 ដែល​អាច​ប្រជែង​លើ​ទីផ្សារ។

Honda ADV ស៊េរីឆ្នាំ ២០២០

ម៉ូតូ​ Honda ADV 150 នេះមាន​លក្ខណៈ​ស្រដៀង​ច្រើន​ទៅ​នឹង​ X-ADV 750។ អំពូល​ភ្លើង​មុខ​ក្រោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា LED, មាន​កុងទ័រ​បែប​ឌីជីថល​បង្ហាញ​ព័ត៌មាន​សំខាន់ៗ, មាន​ធុង​ប្រេង​ចំណុះ ៨ លីត្រ, មាន​បច្ចេកវិទ្យា​ Idling Stop និង​ប្រើ​ប្រាស់​ Smart Key ជា​ដើម។

Honda ADV ស៊េរីឆ្នាំ ២០២០

Honda ADV មាន​ពី​ប្រភេទ​គឺ ប្រភេទ ADV 150 CBS និង ADV 150 ABS។ តាម​ប្រភព​ពី​ហាង​ក្រុង​ស្រុក​មួយ​បាន​បង្ហាញ​ពី​តម្លៃ Honda ADV 150 ស៊េរី​ឆ្នាំ ២០២០ ប្រមាណ​ជា ៤៥០០ ដុល្លារ នឹង​មាន​លក់​នៅ​ខ្មែរ​ឆាប់ៗ។

Honda PCX ស៊េរីឆ្នាំ ២០១៩

ងាក​មក PCX 150 ស៊េរី 2019 វិញ​​ខុស​ប្លែក​ពី​ស៊េរី​មុន​ ជា​ពិសេស​​នៅ​ត្រង់​អំពូល​ភ្លើង​ មុខ/ក្រោយ ដែល​ជា​ប្រភេទ​អំពូល​ LED។ ចំណុច​ពិសេស​មួយ​ទៀត​របស់​ម៉ូត​នេះ​គឺ​មាន​ជា​ភ្លើង​ Welcome Light ដែល​អាច​បំភ្លឺ​ឡើង​​តាម​ការ​ចុច​លើ​សោ​ Smart Key អាច​​​ឲ្យ​រក​ទីតាំង​ម៉ូតូ​បាន​លឿន។

Honda PCX ស៊េរីឆ្នាំ ២០១៩ រូបភាព៖ SeyHa Store

PCX 150 ស៊េរី​ថ្មី​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើបៗ​ដូច​ជា​ប្រព័ន្ធ​ម៉ាស៊ីន​ PGM-Fi ចំណុះ​ ១៥០ សេសេ, បច្ចេកវិទ្យា​ Idling Stop System, ប្រព័ន្ធ​ហ្វ្រាំង​ Combi Brake។ បច្ចុប្បន្ន Honda PCX ស៊េរី ២០១៩ លក់​នៅ​លើ​ទីផ្សារ​មាន​តម្លៃ​ប្រមាណ​ជា ៤៣៥០ ដុល្លារ

ចុចអាន៖

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី