ខឹងឪពុកមិនទិញរថយន្តថ្មីឲ្យ បុរសម្នាក់បើក BWM ទម្លាក់ចូលទឹកប្រឡាយ
- ច័ន្ទ, 19 សីហា 2019 06:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខឹងឪពុកមិនទិញរថយន្តថ្មីឲ្យ បុរសម្នាក់បើក BWM ទម្លាក់ចូលទឹកប្រឡាយ
ចន្លោះមិនឃើញ
បុរសវ័យ ២២ ឆ្នាំមានឈ្មោះ Akash ត្រូវរាយការណ៍ថាបានបង្ខំចិត្តបើករថយន្ត BWM របស់ខ្លួនចូលទៅក្នុងទឹកប្រឡាយ បន្ទាប់ពីឪពុកមិនព្រមសម្រេចបំណងដែលខ្លួនចង់បានរថយន្តថ្មី Jaguar នៅថ្ងៃខួបកំណើត។
របាយការណ៍ពី The Times of India បានឲ្យដឹងថាបុរសសញ្ជាតិឥណ្ឌារូបនេះទើបតែទទួលបានរថយន្ត BMW កាលពីសប្តាហ៍មុន ប៉ុន្តែរំអុកឪពុកចង់បានរថយន្តថ្មី លុះមិនបានដូចចិត្តក៏សម្រេចបើក BMWសេរ៊ីរាងខ្ពស់ដែរនោះចូលទៅក្នុងប្រឡាយ Yamuna។
តាមការលើកឡើងរបស់អាជ្ញាធរប្រចាំតំបន់បាននិយាយថា៖ "យុវជនរូបនេះមានចរិតក្រអឺតក្រទម ហើយនៅតែទទូចឥតឈប់ថាគេចង់បានរថយន្ត Jaguar ព្រោះ BMW ដែលកំពុងមានវាមានរាងតូចពិបាកធ្វើដំណើរសម្រាប់រូបគេនិងមិត្តភ័ក្ដិ ដោយយើងនឹងធ្វើការសើបអង្កេតជាបន្តទៀត ប៉ុន្តែតាមស្ថានភាពជាក់ស្ដែងវាហាក់ដូចជាបញ្ហាផ្ទាល់ខ្លួនតែប៉ុណ្ណោះ"។
Denied Jaguar, Haryana youth pushes BMW into river#HARYANA: Gifted a BMW by his parents instead of a Jaguar that he was demanding, a youth from Haryana’s Yamunanagar on Friday pushed his new car into a swollen river in a fit of anger, police said. pic.twitter.com/puqtMefPyv
— Jehlam Times (@Jehlamtimes) August 10, 2019
យ៉ាងណាមិញនេះផ្ទុយស្រឡះពីការលើកឡើងរបស់ឪពុកយុវជនខាងលើគឺលោក Kumar ដែលបញ្ជាក់ថាកូនប្រុសខ្លួនមានបញ្ហាសុខភាពផ្លូវចិត្ត មួយផ្សេងទៀតការបើករថយន្តធ្លាក់ទៅក្នុងទឹក ក៏ដោយសារ Akash បើកជៀសសត្វដែលកំពុងឆ្លងផ្លូវតែប៉ុណ្ណោះ៕
អានអត្ថបទ: