តម្លៃត្រឹម ១៥៩ ដុល្លារ ស្មាតហ្វូនថ្មទំហំ 5000mAh កាមេរ៉ាក្រោយ ៣ មានលក់លើទីផ្សារហើយ
- 2019-08-25 04:22:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃត្រឹម ១៥៩ ដុល្លារ ស្មាតហ្វូនថ្មទំហំ 5000mAh កាមេរ៉ាក្រោយ ៣ មានលក់លើទីផ្សារហើយ
ចន្លោះមិនឃើញ
vivo Y12 គឺជាស្មាតហ្វូនជំនាន់ថ្មី របស់ vivo ដែលត្រូវបានធ្វើការរចនាឡើង ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ពិសេសគឺកាមេរ៉ាទាំងបី ធានាថាពេញចិត្តអ្នកប្រើប្រាស់តែម្ដង។
មកមើលការរចនាបទរបស់ស្មាតហ្វូន vivo Y12 ផ្នែកខាងមុខ និងខាងក្រោយមានភាពភ្លឺថ្លាចែងចាំង និងមានពណ៌ស្រស់ស្អាត ឆើតឆាយតែម្ដង។ Y12 ត្រូវបានបំពាក់មកជាមួយនឹងទំហំអេក្រង់ ៦,៣៥ អ៊ីញ ដែលហៅថា Halo FullviewTH Display មានផលធៀបអេក្រង់ 19.3:9 និងអត្រាផ្ទៃអេក្រង់ ៨៩% ដែលធ្វើឲ្យម៉ូឌែលនេះកាន់តែមានភាពទាក់ទាញ។ លើសពីនេះទៅទៀតលោកអ្នកអាចទទួលបាននូវទស្សនីយភាពយ៉ាងធំទូលាយដែលព្រមមកជាមួយរចនាបថឡើងមានភាពងាយស្រួលនៅក្នុងការកាន់។
សម្រាប់ផ្នែកកាមេរ៉ាមុខភ្ជាប់មកជាមួយទំហំ ៨ MP អាចថតរូបបានច្បាស់។ ដើម្បីធានាបានថាអ្នកមើលទៅស្រស់ស្អាតដូចធម្មជាតិ Y12 បានបំពាក់មកជាមួយនូវ AI Face Beauty ដែលផ្តល់ជូនអ្នកនូវភាពស្រស់ស្អាតបានកាន់តែប្រសើរឡើងសម្រាប់ផ្ទៃមុខ។ រីឯផ្នែកកាមេរ៉ាក្រោយវិញត្រូវបានបំពាក់មកជាមួយនឹងមុខងារ AI កាមេរ៉ាក្រោយដល់ទៅ ៣ គ្រាប់ដែលមានទំហំ 13MP+8MP+2MP ។ មិនតែប៉ុណ្ណោះព្រមទាំងមានភ្ជាប់នូវមុខងារ AI Super wide-Angle អាចផ្ដិតយកទំហំរូបភាពបានទៅដល់ ១២០ ដឺក្រេ។ ដូចនេះហើយលោកអ្នកអាចផ្ដិតយករូបភាពបានកាន់តែធំជាងមុន។
រឹតតែពិសេសនោះចំពោះផ្នែកកម្លាំងថ្មវិញមានទំហំធំរហូតដល់ ៥០០០ mAh។ លើសពីនេះទៅទៀតវាបានបំពាក់នូវបច្ចេកវិទ្យាវៃឆ្លាតនៅក្នុងការសន្សំសំចៃថាមពលថ្មធ្វើកាន់ថ្មបានយូរនិងបង្កើនថាមពលថ្មបានទៀតផង។
Y12 ដំណើរការដោយ Processor ប្រភេទ octa-core ដែលមានទំហំ 12nm និងមានល្បឿន 2.0 GHz។ វាមាន RAM ៣ GB និង ROM 32GB ដែលអាចឲ្យអ្នករក្សាទុកនូវឯកសារ និងកម្មវិធីផ្សេងៗបានកាន់តែច្រើនហើយដំណើរការលឿនបានយ៉ាងរលូន និងមានលក្ខណៈពិសេសរបស់ Funtouch OS 9 ផ្អែកលើ Android 9.0 ដូចនេះហើយទើបធ្វើឲ្យទូរសព្ទមួយនេះកាន់តែមានភាពងាយស្រួលជាងមុន។
ជាមួយនឹងពណ៌របស់ Y12 នេះវិញគឺមានជម្រើសថ្មីពីរពណ៌ផងដែរនោះគឺ Aqua Blue និង Burgundy Red។ កាន់តែពិសេសនោះសម្រាប់តម្លៃរបស់វាវិញគឺត្រូវបានដាក់លក់នៅលើទីផ្សារក្នុងកញ្ចប់តម្លៃ ១៥៩ ដុល្លារតែប៉ុណ្ណោះ។
សម្រាប់អតិថិជនរបស់ vivo ដែលមានបំណង និងចង់ក្លាយខ្លួនជាម្ចាស់ ស្មាតហ្វូនជំនាន់ក្រោយ vivo Y12 នេះ អ្នកអាចរកជាវបាននៅ តាមបណ្ដាហាងនានា ទូទាំងប្រទេស ដែលជាតំណាង ចែកចាយរបស់ vivo ចាប់ពីថ្ងៃទី ២៥ សីហា ឆ្នាំ ២០១៩ នេះតទៅ ដោយអ្នកនឹងទទួលបានការធានាត្រឹមត្រូវផងដែរ៕