អបអរសាទរ! ស្ត្រីវ័យ ១០២ ឆ្នាំ អាចក្រោកដើរវិញបានក្រោយវះកាត់ត្រគាក ៤៨ ម៉ោង បង្កើតប្រវត្តិសាស្ត្រថ្មី
- 2026-06-05 11:59:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ! ស្ត្រីវ័យ ១០២ ឆ្នាំ អាចក្រោកដើរវិញបានក្រោយវះកាត់ត្រគាក ៤៨ ម៉ោង បង្កើតប្រវត្តិសាស្ត្រថ្មី
ចន្លោះមិនឃើញ
ជារឿងអព្ភូតហេតុដ៏អស្ចារ្យនិងជាដំណឹងល្អបំផុតមួយចំពោះករណីវះកាត់ត្រគាក អ្នកជំងឺវ័យរហូតដល់ ១០២ឆ្នាំ ទទួលបានជោគជ័យ និងក្រោកដើរបាន ក្រោយវះកាត់ត្រឹមតែ ៤៨ម៉ោង ប៉ុណ្ណោះនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ ប្រទេសម៉ាឡេស៊ី។ ក្នុងវ័យលើស ១០០ឆ្នាំ ធ្វើឲ្យអ្នកជំងឺវះកាត់ត្រគាករូបនេះក្លាយជា អ្នកជំងឺដែលមានចំណាស់ជាងគេបំផុតទូទាំងអាស៊ីអាគ្នេយ៍ បង្កើតជាប្រវត្តិសាស្ត្រថ្មីមិនធ្លាប់មាន។
រឿងដ៏គួរឲ្យភ្ញាក់ផ្អើលបន្ថែមពីលើគុណភាពដ៏គួរឲ្យទុកចិត្តពីក្រុមគ្រូពេទ្យជំនាញ ចំពោះករណីវះកាត់ដោយជោគជ័យលើស្ត្រីវ័យចំណាស់ ជាង ១០០ឆ្នាំនេះ កើតឡើងនៅទីក្រុងសាន់វ៉េ ហើយអ្នកជំងឺ មានឈ្មោះថា ភូភូ។ ដូនចាស់រូបនេះ មុនទទួលការវះកាត់ ជាមនុស្សរឹងមាំ ធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង មិនចាំបាច់មានជំនួយ មុនធ្លាក់ខ្លួនឈឺ។
ក្រោយមានឧបត្តហេតុរអិលដួលនៅក្នុងផ្ទះ លោកយាយភូភូ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ សាន់វ៉េ ហើយក្រោយធ្វើរោគវិនិច្ឆ័យដោយយកចិត្តទុកដាក់ បានរកឃើញថា លោកយាយបានបាក់ឆ្អឹងកភ្លៅ តភ្ជាប់ទៅកាន់ឆ្អឹងត្រគាកធ្ងន់ធ្ងរ ដែលទាមទារការវះកាត់។ ក្រោយការវ៉ាយតម្លៃ ស្ថានភាពមិនល្អនេះ អាចបណ្ដាលឲ្យអ្នកជំងឺដែលមានអាយុច្រើនបែបនេះ អាចធ្វើឲ្យស្ថានភាពសុខភាពដុនដាបខ្លាំង និងមិនអាចធ្វើចលនារាងកាយបានទេ។
បន្ទាប់ពីក្រុមគ្រួសារបានសម្រេចទទួលការវះកាត់ តែប៉ុន្មានម៉ោងប៉ុណ្ណោះក្រុមគ្រូពេទ្យជំនាញ បានប្រជុំ និងជួបជុំគ្នាជាច្រើនផ្នែករួមមាន លោកវេជ្ជបណ្ឌិត Jeffrey Jaya Raj ជាប្រធានដឹកនាំការវះកាត់នេះ ដែលជាគ្រូពេទ្យឯកទេសវះកាត់ឆ្អឹងដ៏មានបទពិសោធន៍ខ្ពស់ទោះស្ថានភាពឆ្អឹង ឬការវះកាត់ស្មុគស្មាញ មិនការករណិបាក់ឬពុកឆ្អឹងនោះទេ។ ក្រៅពីនោះ នៅមានសហការីជាច្រនទៀតដូចជា លោកស្រីវេជ្ជបណ្ឌិតផ្នែករោគមនុស្សចាស់ Teh Hoon Lang វេជ្ជបណ្ឌិតសណ្ដំវិទ្យាលោកស្រី Lai Hou Yee និងក្រុមគ្រូពេទ្យផ្នែកស្ដារនីតិសម្បទា ដើម្បីវិភាគវាយតម្លៃ និងឯកភាពលើនីតិវិធីព្យាបាលដ៏ល្អបំផុតមួយ។
ពេលវេលាដ៏សំខាន់នៃការព្យាបាលក៏បានមកដល់។ ក្រោមការដឹកនេះការវះកាត់នេះ លោកវេជ្ជបណ្ឌិត Jeffrey ប្រើពេលត្រឹម ១ម៉ោងប៉ុណ្ណោះដើម្បីវះកាត់ប្ដូរក្បាលឆ្អឹងភ្លៅម្ខាង ដោយជោគជ័យ។ នៅថ្ងៃបន្ទាប់ ឬសរុប ៤៨ម៉ោង ក្រោយ អ្នកជំងឺ ១០២ឆ្នាំរូបនេះ អាចក្រោកឈរបាន ហើយចាប់ផ្ដើមដើរបាន ដោយជំនួយទប់ជ្រែង សឹងមិនគួរឲ្យជឿ។
ក្រុមគ្រូពេទ្យរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ បានលើកឡើងថា អព្ភូតហេតុ គួរឲ្យភ្ញាក់ផ្អើល និងសាទរនេះ មិនមែនដោយសារតែគុណភាពនេះការព្យាបាល ឬវះកាត់តែមួយមុខទេនេះ ប៉ុន្តែស្ថានភាពអ្នកជំងឺ ទទួលបានការគាំទ្រ និងកម្លាំងចិត្តយ៉ាងកក់ក្ដៅបំផុតពីក្រុមគ្រួសារ។ ទាំងកូនៗ ចៅ ចៅទួត និងចៅលួត សុទ្ធតែនៅជាប់ជាប្រចាំ លើកទឹកចិត្ត ថែទាំ យកចិត្តទុកដាក់យ៉ាងកក់ក្ដៅអំឡុងពេលសម្រាកព្យាយាល។
ឆ្លើយតបជាមួយក្រុមគ្រូពេទ្យនិងប្រាប់កូនចៅដោយទឹកមុខរីករាយនិងស្នាមញញឹម លោកយាយភូភូ បានលើកឡើងថា " បើយាយអាចនៅដើរបាន យាយនៅចង់ដើរដោយខ្លួនឯង"។
សម្រាប់ព័ត៌មានបន្ថែមពីសេវាកម្មនិងផ្នែកវេជ្ជសាស្ត្រ សូមទាក់ទងមកកាន់៖