Hazard និង​ James ត្រូវ​កាត់​ចេញ​ពី​ក្រុម​ Real សម្រាប់​ជំនួប​ប៉ះ​ Levante

  • 2019-09-12 08:52:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Eden Hazard និង​ James Rodriguez ត្រូវ​លោក​ Zinedine Zidane កាត់​ចេញ​ពី​ក្រុម​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ទឹកដី​ Levante បើ​ទោះ​ជា​កីឡាករ​ទាំង​ពីរ​បាន​ហ្វឹកហាត់​ពេញ​ជាមួយ​ក្រុម​ក៏​ដោយ។​

ការ​កាត់​ចេញ​នេះ​ដោយសារ​អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​ចង់​ឲ្យ​ពួកគេ​ទាំង​ពីរ​ជា​សះស្បើយ​ពី​របួស​១០០%​ ដោយ​មិន​ឲ្យ​លេង​ទាំង​​តក់ក្រហល់​ពេក​ទេ។​ Hazard ត្រូវ​បែលហ្សិក​ដក​ឈ្មោះ​ចេញ​ពី​ក្រុម​បែលហ្សិក​សម្រាប់​ជម្រុះ​​ Euro​ ខណៈ​ James ក៏​អវត្តមាន​ជាមួយ​ជម្រើស​ជាតិ​ដែរ។​

ផុត​គូ​ Levante ទៅ​ក្រុម​យក្ស​របស់​អេស្ប៉ាញ​ត្រូវ​ប្រឈម​មុខ​ជាមួយ​គីឡូ​ធ្ងន់​ Paris Saint Germain សម្រាប់​ការ​ប្រកួត​បើក​ឆាក​ពូល A កម្មវិធី​ UEFA Champions League ដូច្នេះ​លោក​ Zidane អាច​សម្លឹង​ទុក​​ឲ្យ​ Hazard ឬ Rodriguez លេង​ប្រកួត​​សំខាន់​នោះ​ក៏​ថា​បាន៕ ​​

ប្រភព៖ Marca   ប្រែសម្រួល៖ សៀនហួរ