បង្ហាញមុខមាត់នារី ដែលល្បីថាមានទំនាក់ទំនងស្នេហាជាមួយ Jungkook

  • 2019-09-18 08:06:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ថ្ងៃ ១៧ កញ្ញា កន្លង​ទៅ​រូបភាព​មួយ​សន្លឹក​យក​ចេញ​ពី​កាមេរ៉ា​សុវត្ថិភាព​ បង្ហាញ​អំពី​សកម្មភាព​ស្អិត​ល្មួត​របស់​ Jungkook សមាជិក​ក្រុម BTS ជា​មួយ​នារី​សក់​ខ្លី​ម្នាក់​បាន​លេច​ធ្លាយ​ឡើង។ តាម​រយៈ​រូបភាព​នេះ​បណ្ដាញ​ផ្សព្វផ្សាយ​មួយ​ចំនួន​ បាន​ផ្សាយ​ថា Jungkook ជាប់ពាក់ព័ន្ធ​ក្នុង​រឿង​ស្នេហា ប៉ុន្តែ​ក្រោយ​មក​ផលិតកម្ម​ Big Hit បាន​ចេញ​មុខ​ច្រានចោល​ព័ត៌មាន​មិន​ពិត​នេះ និង​ព្រមាន​ចាត់​វិធានការ​​តាម​ផ្លូវ​ច្បាប់​​ចំពោះ​អ្នក​ប្រឌិត​រឿង​ផង​ដែរ​។

ក្រោយ​ពី​ផ្ទុះ​ព័ត៌មាន​នេះ អ្នក​គាំទ្រ​បាន​ព្យាយាម​ស្វែង​រក​គណនី Instagram របស់​ម្នាក់​ស្រី​ក្នុង​រូបភាព ដែល​មាន​ឈ្មោះ​ថា​ Lee Mijoo។ គេ​ដឹង​ថា​ Mijoo គឺ​ជា​អ្នក​ចាក់​សាក់​ដ៏​ល្បី​មួយ​រូប ហើយ​មិន​ត្រឹម​តែ​ជា​មិត្ត​របស់ Jungkook នោះ​ទេ ប៉ុន្តែ​ក៏​ស្គាល់​តារា​ល្បីៗ​ជា​ច្រើន​ទៀត​ដូច​ជា​ Mark Tuan ក្រុម​ GOT7 ជា​ដើម។

គេ​ដឹង​ទៀត​ថា​​តាម​ពិត Mijoo មាន​មិត្ត​ប្រុស​រួច​ទៅ​ហើយ ហើយ​នាង​ក៏​បាន​ផ្ញើ​សារ​មួយ​លើ​គណនី​របស់​ខ្លួន ដើម្បី​បញ្ជាក់​អំពី​ចចាមអារ៉ាម​នៃ​​​ទំនាក់ទំនង​របស់​ខ្លួន​ជា​មួយ Jungkook ថា​ត្រឹម​ជា​មិត្ត​ធម្មតា និង​សោក​ស្ដាយ​ដែល​មាន​រឿង​បែប​នេះ​កើត​ឡើង៕

ចុចអាន ៖ ក្រោយផ្ទុះរឿងJungkook ទាក់ទងស្រី Big Hit លេងធម៌ក្ដៅដាក់អ្នកប្រឌិតរឿងមិនពិតនេះហើយ

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ សុខហេង