គ្រូ​កម្ពុជា ​រក​ឃើញ​ចំណុច​ដែល​ក្រុម​ចាញ់​វៀតណាម​ដល់​៤​គ្រាប់​

  • 2019-12-07 15:30:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្រោម​អាយុ​២២​ឆ្នាំ​របស់​កម្ពុជា ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​វៀតណាម ​ក្នុង​លទ្ធផល​ដល់​ទៅ​៤-០ ​នៃ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ស៊ីហ្គេម​នៅ​ហ្វីលីពីន​។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ ​លោក Felix ​បាន​បញ្ជាក់​ដែរ​ថា​បញ្ហា​ដែល​កើត​មាន​ក្នុង​ការ​ប្រកួត​ធ្វើ​ឱ្យ​កម្ពុជា​បរាជ័យ​គឺ​កាយ​សម្បទា ​ដែល​កម្ពុជា​នៅ​មិន​អាច​ប្រៀប​ជាមួយ​វៀតណាម​បាន។ ​មួយ​វិញ​ទៀត​លោក​ក៏​មិន​ពេញ​ចិត្ត​សម្រាប់​អាជ្ញាកណ្ដាល​ក្នុង​ការ​កាត់​សេចក្ដី​នៃ​ការ​ប្រកួត​នេះ​ដែរ។ ​លោក​រំពឹង​ថា​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ​កម្ពុជា​នឹង​មាន​រាង​កាយ​ល្អ ​អាច​ប្រជែង​ជាមួយ​ដៃ​គូ​បាន ​មិន​ពិបាក​ទៀត​ទេ។

ធ្លាក់​មែន ប៉ុន្តែ​កម្ពុជា​នៅ​សល់​១​ប្រកួត​ទៀត ដែល​ត្រូវ​សងសឹក​ក្រុម​មីយ៉ាន់ម៉ា ​ដើម្បី​យក​មេដាយ​សំរឹទ្ធ។ ​កាល​ក្នុង​ពូល កម្ពុជា ​ចាញ់​ទាំង​មិន​អស់​ចិត្ត​ម្ដង​មក​ហើយ ​ក្នុង​លទ្ធផល ២-១។ លោក Felix ​ថា​នឹង​យក​ការ​ប្រកួត​ដណ្ដើម​មេដាយ​សំរឹទ្ធ​នេះ ដើម្បី​កាត់​សេចក្ដី​យក​ចាញ់​ឈ្នះ​ម្ដង​ទៀត៕

អត្ថបទ៖ ប្រុស យុទ្ធ