មុនដាច់ឆ្នាំដើរសបភីងជុំគ្នាម្តង! ទំនិញនាំចេញនាំចូលខ្មែរ និងថៃល្អៗជុំគ្នានៅកោះពេជ្យឆាប់ៗនេះ
- 2019-12-10 07:16:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនដាច់ឆ្នាំដើរសបភីងជុំគ្នាម្តង! ទំនិញនាំចេញនាំចូលខ្មែរ និងថៃល្អៗជុំគ្នានៅកោះពេជ្យឆាប់ៗនេះ
ចន្លោះមិនឃើញ
ធ្លាប់ពិបាកដើរទិញទំនិញច្រើនកន្លែង នៅតែរកទំនិញត្រូវចិត្តមិនបាន? ពិបាកតថ្លៃ? ឥលូវនេះ ស្រួលចិត្តហើយ
ពិសេសសម្រាប់ឱកាសចុងឆ្នាំនេះ ពិព័រណ៍ផលិតផលខ្មែរ និងទំនិញ នាំចេញ-នាំចូលលើកទី ១៤ (The 14th Cambodian & Import-Export Goods Exhibition 2019) នឹងលេចឡើងជាថ្មី នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រភ្នំពេញ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៥ - ១៨ ធ្នូ ឆ្នាំ២០១៩ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៨យប់។
កាន់តែធំ ប្រមូលផ្តុំដោយប្រម៉ូសិន និងទំនិញយ៉ាងសម្បូរបែប អមដោយកម្មវិធីសប្បាយៗជាច្រើនប្លែកពីឆ្នាំមុនៗ លើកនេះស្ថានតំណាងពាណិជ្ជកម្មថៃ ប្រចាំនៅកម្ពុជា បានប្រកាសគោរពអញ្ជើញ លោក លោកស្រី ជាពិសេស ទៅទស្សនាស្តង់ទំនិញថៃ ដែលមានឈ្មោះថា Thai Pavilion ដែលមានទីតាំងស្ថិតនៅស្តង់លេខ K01 -K12 ។
ស្តង់ទំនិញថៃ ( Thai Pavilion) មានក្រុមហ៊ុនចំនួន ១០ ដែលជាតំណាងចែកចាយទំនិញថៃនៅ កម្ពុជានឹងនាំយកទំនិញ ថៃជាច្រើនប្រភេទមកដាក់តាំងដូចជា ផលិតផលម្ហូបអាហារ ផលិតផលធ្វើពីស្បែក ហូលផាមួង និងម៉ាស៊ីនចំរោះទឹកជាដើម ដែលសុទ្ធសឹងជាទំនិញមានគុណភាព ខ្ពស់ និងតម្លៃសមរម្យ។
កុំភ្លេច! ជួបគ្នានៅ «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញ នាំចេញ-នាំចូលលើកទី ១៤» នៅកោះពេជ្យ ៣ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី ១៥ - ១៨ ធ្នូ ឆ្នាំ២០១៩៕