Bayern អាចទេក្នុងការឈ្នះទាំង ៦ប្រកួតក្នុងវគ្គចែកពូលនៃ UCL?
- 2019-12-11 10:51:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bayern អាចទេក្នុងការឈ្នះទាំង ៦ប្រកួតក្នុងវគ្គចែកពូលនៃ UCL?
ចន្លោះមិនឃើញ
ក្លឹប Bayern Munich គិតត្រឹមពេលនេះដែរ កំពុងតែឈរកំពូលតារាងនៃ B ដោយមាន ១៥ពិន្ទុពេញ ក្រោយឈ្នះទាំង ៥ប្រកួត។ ក្លឹបអាល្លឺម៉ង់មួយនេះ កំពុងតែសម្លឹងមើលការឈ្នះទាំង ៦ប្រកួត នៃវគ្គចែកពូលរបស់ UEFA Champions League។
ប៉ុន្តែយ៉ាងណាមិញ Bayern នឹងលេងប៉ះក្លឹប Tottenham Hotspur ដែលទើបតែដូរដាក់លោក Jose Mourinho មកកាន់ក្លឹប។ Spurs នឹងសួរសុខទុក្ខក្រុមម្ចាស់ផ្ទះនៅម៉ោង ៣.០០ យប់ថ្ងៃទី ១១ធ្នូ (ម៉ោងនៅកម្ពុជា)។
Bayern ៥ប្រកួតចុងក្រោយ ឈ្នះ ៣ដង និងចាញ់ ២ដង ដោយលើកចុងក្រោយបង្អស់គឺចាញ់ក្លឹប Borussia Monchengladbach ក្នុងលទ្ធផល ២-១ ចំណែកឯ Spurs វិញ ៥ប្រកួតចុងក្រោយ ចាញ់តែ Manchester United ១ប្រកួតប៉ុណ្ណោះ។
ក្លឹបទាំងពីរនេះធ្លាប់ជួបគ្នា ៥ដង ដោយ Bayern ឈ្នះ ៣ដង Spurs ឈ្នះ ១ដង ហើយស្មើគ្នា ១ដង៕
ប្រិយមិត្តយល់ថា Bayern អាចនឹងក្លាយជាក្លឹបទី ៦ ដែលឈ្នះប្រកួតក្នុងវគ្គចែកពូលទាំងអស់ទេ?