រដ្ឋាភិបាល​ប្រទេស​មួយ​ចាយ​លុយ​ជិត ៩០ មុឺន​ដុល្លារ ជួយ​ស្ថាប័ន​កំពុង​ប្រើ​កុំព្យូទ័រ Windows 7

  • 2020-01-25 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លើយតប​នឹង​បញ្ហា​ដែល​ក្រុមហ៊ុន Microsoft បាន​សម្រេច​បញ្ចប់​ការ​គាំទ្រ​អាប់ដែត​ប្រព័ន្ធ​សុវត្ថិភាព​សម្រាប់​ឧបករណ៍​ដំណើរការ​ដោយ Windows 7 ​ចាប់​ពី​ថ្ងៃ​ទី ១៤ មករា ​កន្លង​ទៅ រដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់​ក៏​បាន​ចេញ​មក​ដោះស្រាយ​រឿងរ៉ាវ​មួយ​នេះ តាម​រយៈ​ការ​ផ្គត់ផ្គង់​ជំនួយ​ថវិកា​ជិត ៩០ មុឺន​ដុល្លារ​ដល់​ស្ថាប័ន​ដែល​ជាប់​ពាក់ព័ន្ធ។

កុំព្យូទ័រ​នៅ​ឯ​ស្ថាប័ន​រដ្ឋាភិបាល​របស់​ប្រទេស​អាល្លឺម៉ង់​ប្រមាណ ៣៣ ០០០ គ្រឿង នៅ​ជាប់​ប្រើប្រាស់ Windows 7 ដដែល ហើយ​មិន​អាច​ធ្វើ​ការ​អាប់ដែត​ទៅ​កាន់​ OS ជំនាន់​ក្រោយ​បាន​ឡើយ។

បែប​នេះ​ហើយ​រដ្ឋាភិបាល​ក៏​បាន​សម្រេច​ចំណាយ​ទឹកប្រាក់ ៨០០ ០០០ អឺរ៉ូ​ឬ​ខ្ទង់ ៨៨០ ០០០ ដុល្លារ​អាមេរិក បន្ថែម​អាជ្ញាប័ណ្ណ​ទិញ​យក​កម្មវិធី Windows 7 Enterprise / Pro ដែល​អាច​អនុញ្ញាត​ឲ្យ​កុំព្យូទ័រ​ប្រើ Windows 7 នៅ​បន្ត​ទទួល​បាន​ប្រព័ន្ធ​សុវត្ថិភាព​ជា​រនាំង​ការពារ​ដដែល។

នោះ​ក្នុង​មួយ​កុំព្យូទ័រ​ទាមទារ​ការ​ចំណាយ​ថវិកា​ ២៥ ដុល្លារ ប៉ុន្តែ​នៅ​ឆ្នាំ​បន្តបន្ទាប់​នឹង​លើស​ដល់ ៥០ ដុល្លារ​ក្នុង​មួយ​គ្រឿង ឬ​អាច​ដល់ ១០០ ដុល្លារ​ក្នុង​មួយ​គ្រឿង​នៅ​ឆ្នាំ ២០២២។ ពោល​ជា​យុទ្ធសាស្រ្ត​ដែល​ក្រុមហ៊ុន Microsoft ចង់​រំអុក​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាន់​សម័យ​ទៅ​កាន់ OS ក្រោយ​ឲ្យ​បាន​រហ័ស​បំផុត បើ​មិន​ចង់​ចាយវាយ​លុយ​ច្រើន៕

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម