ខ្សែ​ការពារ​ Flamengo មក​ដល់​អង់គ្លេស​ត្រៀម​ធ្វើ​តេស្ត​ផ្ទេរ​មក Arsenal

  • 2020-01-26 00:04:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Pablo Mari នឹង​ក្លាយ​ជា​កីឡាករ​ដំបូង​ដែល​លោក​ Mikel Arteta ចុះ​ហត្ថលេខា​ក្រោយ​រូប​គេ​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ឡុងដុង​ ប្រទេស​អង់គ្លេស​ដើម្បី​ធ្វើ​តេស្ត​សុខភាព។​

ខ្សែ​ការពារ​កណ្ដាល​វ័យ​២៦​ឆ្នាំ ត្រូវ​រាយការណ៍​ថា​នឹង​ចូល​រួម​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​កន្លះ​រដូវ​កាល​ និង​មាន​ជម្រើស​ទិញ​ផ្ដាច់​ក្នុង​តម្លៃ ៧.៥​លាន​ផោន។​ Mari គឺ​ជា​កម្លាំង​សំខាន់​ដែល​ជួយ​ក្រុម​លោក​ Jorge Jesus ឈ្នះ​ពាន​ Campeonato Brasileiro និង​ Copa Libertadores titles។​

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ក៏​បង្ហាញ​ខ្លួន​ផង​ដែរ​ ក្នុង​ការ​ប្រកួត​ពាន​ Club World Cup ប៉ុន្តែ​ត្រូវ​ចាញ់​ Liverpool ១-០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ Mari ជា​អតីត​សមាជិក​ក្រុម​ Manchester City ក្នុង​ឆ្នាំ​២០១៦​ ប៉ុន្តែ​មិន​ដែល​បាន​បង្ហាញ​ខ្លួន​សោះ​ទើប​ចាក​ចេញ​ទៅ Flamengo កាល​ពី​ឆ្នាំ​មុន៕ ​​

ប្រភព៖ BBC   ប្រែសម្រួល៖ សៀនហួរ