Eriksen មក​ដល់​ទឹកដី​អ៊ីតាលី ត្រៀម​ពិនិត្យ​សុខភាព​នៅ Inter Milan

  • 2020-01-27 12:06:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ដាណឺម៉ាក​កីឡាករ Christian Eriksen ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ បាន​មក​ដល់​អាកាសយានដ្ឋាន​ទីក្រុង​មីឡាន​នៅ​ក្នុង​ថ្ងៃ​ច័ន្ទ ត្រៀម​នឹង​ត្រួត​ពិនិត្យ​សុខភាព​នៅ​ក្លឹប​ Inter Milan។

បើ​យោង​តាម​សារព័ត៌មាន​ Sky Sports បាន​ឲ្យ​ដឹង​ថា ក្លឹប​អ៊ីតាលី​មួយ​នេះ​រំពឹង​ថា​ ទិញ​យក​ Eriksen ក្នុង​តម្លៃ​ជាង ២២លាន​ដុល្លារ ហើយ​កីឡាករ​រូប​នេះ​នឹង​ទទួល​បាន​ប្រាក់​ថ្លៃ​នឿយហត់​ចំនួន​ជាង ៤២ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍។

គួរ​បញ្ជាក់​ផង​ដែរ​ថា អំឡុង​ពេល​ប្រកប​អាជីព​នៅ​ Tottenham Hotspur ខ្សែ​បម្រើ​រូប​នេះ​បាន​បង្ហាញ​សរុប​ ៣០៥ដង រក​បាន ៦៩គ្រាប់ និង​ Assist ចំនួន ៨៩​ដង៕

ខាង​ក្រោម​នេះ​ជា​វីដេអូ​ Eriksen មក​ដល់​ទឹកដី​អ៊ីតាលី៖

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម