កូរ៉ូណាវីរុស ៖ សេដ្ឋកិច្ច​ស​ក​ល​អាចប៉ះពាល់ខ្លាំង ក្រោយភាគហ៊ុន​និង​ប្រេង​ធ្លាក់​ថ្លៃ​៣​ថ្ងៃ​ជាប់​គ្នា

  • 2020-02-27 02:25:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគហ៊ុន​និង​ប្រេង​បាន​ធ្លាក់​ថ្លៃ​៣​ថ្ងៃ​ជាប់​គ្នា​គិត​ត្រឹម​ថ្ងៃ​ពុធ​ទី​២៦​កុម្ភៈ​ដោយសារតែ​ការភ័យខ្លាច​កាន់​កើនឡើង​ថា​ការឆ្លង​រាលដាល​កូរ៉ូណា​វីរុស​ទំនងជា​មិន​​អាច​ទប់ស្កាត់បាន ដោយ​វា​នឹង​ប៉ះពាល់​កំណើន​សេដ្ឋកិច្ច​ស​ក​ល​។​

​ថ្លៃ​ហ៊ុន Nikkei ជប៉ុន​ចុះ​០,៨​ភាគរយ S&P/ASX​អូស្ត្រាលី​ចុះ​២,៣​ភាគរយ Kospi របស់​កូរ៉េ​ខាងត្បូង​ចុះ​១​ភាគរយ និង​Hang Seng នៅ​ហុងកុង​ក៏​ដូច​The Shanghai Composite​នៅ​ក្រុង​សៀង​ហៃ​ចុះ​០,៨​ភាគរយ​។​ ​នៅ​តៃវ៉ាន់​និង​អាស៊ី​អាគ្នេយ៍ ភាគហ៊ុន​ក៏​ធ្លាក់​ថ្លៃ នៅពេល​ផ្សារ​Wall Street​អាម៉េរិក ស​ន្ទ​ស្សន៍​ហ៊ុន S&P 500 បាន​បាត់បង់​តំលៃ​អស់​៧,៦​ភាគរយ​នៅ​៤​ថ្ងៃ​មកនេះ​។​ ​ចំណែក​ប្រេង​នៅ​ផ្សារ​អាម៉េរិក​ចុះ​៦៤​សេន​មក​នៅត្រឹម​៤៩,៨៦​ដុល្លារ​ក្នុង​មួយ​បារ៉ែល និង​ប្រេង​នៅ​ផ្សារ​អាស៊ី​ចុះ​១៦​សេន​មក​នៅត្រឹម​៥៤,១០​កាលពី​ថ្ងៃ​អង្គារ​។​

​សូមបញ្ជាក់​ថា ដោយសារតែ​មាន​ការបា​រម្ភថា​ការផ្ទុះ​ជម្ងឺឆ្លង​បច្ចុប្បន្ន​នឹង​ប៉ះពាល់​តំរូវការ​ប្រេង វា​បាន​ធ្វើអោយ​ប្រេង​ធ្លាក់​ថ្លៃ​អស់​ជិត​១០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​​នៅ​ឆ្នាំ​នេះ ទោះជា​បិទ​ការផ្គត់ផ្គង់​ប្រេង​ពី​លី​ប៊ីភាគ​ច្រើន និង​អង្គការ​នាំចេញ​ប្រេង​Opec​រួម​ជាមួយ​សម្ពន្ធមិត្ត​រុស្ស៊ី ព្រមព្រៀង​គ្នា​ដើម្បី​កាត់បន្ថយ​ផលិកម្ម​ប្រេង​​ក្តី​៕​

ប្រភព ៖ rasmeinews

អត្ថបទពេញនិយម
អត្ថបទថ្មី